ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកចង់បណ្តាក់ទុនរកស៊ីរយៈពេលយូរឬគិតចង់លេងហ៊ុនអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខណាស់។នាពេលនេះដែរលោកអ្នកគប្បីយកចិត្តទុកដាក់លើបញ្ហាសុខភាពពីព្រោះថា ងាយកើតបញ្ហាដូចគ្នា។ ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរឃើញថាបើចង់បើកមុខជំនួញដូរ នៅទីជិតឆ្ងាយគឺ មិនសមដូចប្រកបប៉ុន្មានទេពោលគឺខ្សត់ចំណូលបន្តិច។
រីឯបញ្ហាសេ្នហាកំលោះក្រមុំមិនថយក្រោយហើយក៏មិនជឿនលឿនទៅមុខទេគឺដូចសព្វមួយដង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងអំឡុងថ្ងៃនេះលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានទេពីព្រោះថាផលមិនល្អនោះក៏នៅចំពោះមុខច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងមានរឿងរាវយាយីច្រើន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះបីលោកអ្នកចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនទៀតសោតចាំតែឈ្នានីសនិងមើលបំណាំងទៀតផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ដែរដូច្នេះហើយកុំគប្បីរកបានដោយតឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកានៅគ្រាខាងមុខ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទហើយក៏ងាយកើតការបែកបាក់ដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវធ្វើអ្វីតក់ក្រហល់ឡើយបើពុំនោះនឹងជះឥទ្ធិពលអាក្រក់មកវិញពុំខានឡើយ។ការរស់នៅមានភាពប្រទាំងប្រទើសច្រើនហើយពិសេសងាយកើតជម្លោះវិវាទជាមួយមនុស្សនៅក្បែរខ្លួនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមាន ដំណើរថយក្រោយច្រើនហើយ ពិសេសបើចង់បើកការធ្វើជំនួញតូចធំតែងមិនសមដូចប្រកបឡើយគប្បីមានការប្រយ័ត្ន ប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមុនសម្រេចចិត្តធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះងាយមានទំនាស់គ្នាណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទោះចាប់កាន់កិច្ចការងារអ្វីក៏ដោយមានការចម្រើនលូតលាស់និងហុចផ្លែផ្កាដូចជាទីពេញចិត្តជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចជាទីពេញចិត្ត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាស់ដោយប្រការណាមួយ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយនាំពិបាកក្នុងការដោះស្រាយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានលេងហ៊ុនឬបណ្តាក់ទុនរយៈពេលវែងគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតមានឡើងណាស់។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូលលោកអ្នកអាចបានគ្រាន់បំពេញក្រពះផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាក្រោយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានបញ្ហាអ្វីមួយចូលមកឱ្យសប្បាយចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អៗកំពុងរង់ចាំជានិច្ច។ការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបររកស៊ីថ្មីឬផ្លាស់ទីកន្លែងរកស៊ីជួញដូរតែងផ្តល់ផលល្អៗមកវិញជានិច្ច ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានណាត់គូស្នេហាឬសាសងអ្វីមួយតែងមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះបញ្ហាតូចធំសម្រុកចូលមកយាយីមិនតិចដែរទេ ម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពនឹងធឹងដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរ។ការរស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរគឺងាយទទួលរងប៉ះទង្គិចផងដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនដូច្នេះទោះកាន់កិច្ចការអ្វីក៏ដោយតោងតែប្រយ័ត្នព្រោះក្រុមមនុស្សបាបមិត្តចាំតែមួលបង្កាច់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អទេចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទនិងពាក់មុខយក្សដាក់គ្នាណាស់ដែរ៕