ក្រុម អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) កំពុង​តាម​ប្រមាញ់​ខ្សែបម្រើ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic) របស់​ក្លិប​បា​សេ​ឡូ​ណា (Barcelona) ដែល​គ្រោង​នឹង​ចប់​កិច្ចសន្យា​នៅ​ដំណាច់ រដូវ​កាល​នេះ​។​
​ ​
រ៉ា​គី​ទិ​ក បាន​ព្រលយ​ពាក្យ​ពីមុន​ថា ចង់​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Nou Camp​បន្ទាប់ពី​ចំណាយពេល​លេង​អស់​៦​ឆ្នាំ​ជាមួយ​ក្លិប​នេះ នៅពេលណា​ចប់​កិច្ចសន្យា​។​
​ ​
មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​នឹង​កីឡាករ រ៉ា​គី​ទិ​ក ប៉ុន្តែ​ក្លិប Atletico ទំនងជា​ត្រៀម​បង្កើនចំណាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​។​
​ ​
សេចក្តីរាយការណ៍​នៅ​អេ​ស្ប៉ា​ញ​លើកឡើងថា​ខ្សែបម្រើ​វ័យ​៣១​ឆ្នាំ​ត្រៀម​ពិចារណា​ផ្ទេរ ចេញទៅ​ក្លិប Atletico Madrid ។ តំណាង​របស់ រ៉ា​គី​ទិ​ក បាន​ទាក់ទង​ជាមួយ​ក្លិប Atletico ចាប់តាំងពី​ឆ្នាំមុន​។​
​ ​
ក្លិប Atletico ក៏​ប្រឈម​នឹង​ការ​ប្រជែង​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​ដែល​ចាប់អារម្មណ៍ លើ​កីឡាករ​រូបនេះ​មួយរយៈ​មកហើយ​។​
​ ​
ទោះបីជា​យ៉ាងណា មាន​សេចក្តីរាយការណ៍​ថា រ៉ា​គី​ទិ​ក ចង់​នៅ​អេ​ស្ប៉ា​ញ​បន្តទៀត​ដែល​អាច ជា​សម្ពាធ​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic)