មនុស្ស៣២នាក់ត្រូវបានសម្លាប់នៅពេលដែលក្រុមជនប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើការជួបជុំនយោបាយមួយនៅទីក្រុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រទី៦មីនា ដែលជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីសហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកងទ័ពចេញជាក្រុមតាលីបង់។
ការវាយប្រហារ ដែលអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាមនេះ បានបង្ហាញអំពីកង្វះសន្តិសុខដែលកំពុងកើតឡើងនៅទីក្រុងកាប៊ុលគឺរយៈពេលតែ១៤ ខែ នៅមុនពេលការដកទ័ពបរទេសចេញតាមការគ្រោងទុក។
ការវាយប្រហារនេះក៏អាចចោទជាសំនួរអំពីសារសំខាន់នៃកិច្ចព្រមព្រៀងរវាងអាមេរិក-តាលីបង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៩ខែកុម្ភៈ នោះ ថាតើក្រុមតាលីបង់អាចបញ្ឈប់ក្រុមជីហាត ដូចជាក្រុមរដ្ឋអ៊ីស្លាមនេះ ដែរឬទេ ពីព្រោះវាហួសពីការគ្រប់គ្រងបាននៅអាហ្វហ្គានីស្ថាន បន្ទាប់ពីកងកម្លាំងអាម៉េរិកដកចេញនោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថាក្រុមជនប្រដាប់អាវុធនេះ បានបាញ់ប្រហារនៅព្រឹត្តិការណ៍ជួបជុំដែលមានមនុស្សច្រើននេះនៅភាគខាងលិចនៃទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្ស៣២នាក់និងមនុស្ស៥៨នាក់ផ្សេងទៀតបានរងរបួស។
កងអង្គភាពទ័ពពិសេសអាហ្វហ្គានីស្ថាន បានឡោមព័ទ្ធសម្លាប់ជនប្រដាប់អាវុធទាំង២នាក់នេះ៕ប្រែសម្រួល៖សុខា/sn
ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្ស៣២នាក់និងរបួស៥៨នាក់