ដោយៈចាន់តូ/ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ជាច្រើនល្វែង និងទីចាត់ការការិយាល័យព្រឹត្តិបត្រសារព័ត៌មាន នៃបោះពុម្ពផ្សាយ យ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហើយក្នុងនោះក៏មានស្ត្រីម្នាក់ រងរបួសឆេះរលាកពេញខ្លួនបានស្លាប់ក្រោយ ពេលបញ្ជូនទៅមន្ទីរពេទ្យនិងក្មេងស្រីតូចម្នាក់បានរត់ចូលទៅក្នុងផ្ទះដែលភ្លើង​កំពុង់តែឆេះ បាត់ខ្លួនមិនដឹងស្លាប់ឬរស់។

តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយ​ចេញ​ពីបន្ទប់ទីចាត់ការការិយាល័យព្រឹត្តិបត្រសារព័ត៌មាន នៃបោះពុម្ពផ្សាយ បន្តិចម្ដងៗនៅជាន់លើ ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះឡើង យ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន​​ អាជ្ញាធរបានទាក់ទង​ទៅខាងកម្លាំងអន្តរាគមន៍ជាច្រើនអង្គភាព នៃការបង្ការអគ្គិភ័យឲ្យចុះមក​ជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើង តែដោយមានការធ្វេសប្រហែស ទើបបណ្ដាលឲ្យមន្ត្រីនគរបាលចំនួន៥រូបត្រូវរបួសរលាត់ខ្លួនប្រាណ និងមានស្ត្រីពិការងាប់មួយចំហៀងខ្លួនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងក្មេងស្រីម្នាក់បាត់ខ្លួនមិនដឹងស្លាប់ឬរស់។

ក្នុងករណីអគ្គិភ័យខាងលើនេះ ក្រុមការងារ ក៏ដូចជាសមត្ថកិច្ច​មូលដ្ឋាន នៅមិនទាន់ដឹងពីមូលហេតុនោះទេ ។ចំពោះការប្រើប្រាស់ទឹកវិញ សរុប ចំនួន៥៣គ្រឿង ដោយប្រើពេលវេលាជិត៣ម៉ោងទើបរលត់ទៅវិញ ៕/B/Ha