ខូ​វីដ​-១៩ ជំ​រុញឱ្យ​កម្ពុជា បង្វែរ​យុទ្ធសាស្ត្រ​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ នៅក្នុង​ប្រទេស​វិញ​

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ក្នុងដំណាក់កាល នៃ​វិបត្តិ​ផ្លូវដង្ហើម ( ខូ​វីដ​-១៩= COVID-19 ) ក្នុង​ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក៏ដូចជា ក្រសួង​អប់រំ​ ​យុវជន និង​កីឡា បាន​ឯកភាពគ្នា បង្វែរ​យុទ្ធសាស្ត្រ​បង្កើន និង​ពង្រឹង​ការយកចិត្តទុកដាក់ រៀបចំ​ការហ្វឹកហាត់ ក្រុម​ជម្រើសជាតិ នៅក្នុង​ប្រទេស ឲ្យ​បាន​ខ្លាំងក្លា ជាង​មុន​។​

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា កន្លងទៅ​ថ្មីៗ​នេះ បាន​មានប្រសាសន៍ថា ក្នុងដំណាក់កាល វិបត្តិ​ផ្លូវដង្ហើម COVID-19 ក្នុង​ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) ក៏ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាពគ្នា បង្វែរ​យុទ្ធសាស្ត្រ​បង្កើន និង​ពង្រឹង​ការយកចិត្តទុកដាក់ រៀបចំ​ការហ្វឹកហាត់ ក្រុម​ជម្រើសជាតិ នៅក្នុង​ប្រទេស ឲ្យ​បាន​ខ្លាំងក្លា ជាង​មុន​។​

លោក ថោង ខុន​ (រូបថតឯកសារ)

​លោក​បាន​បញ្ជាក់ថា យើង​បាន​ឯកភាពគ្នា ស្នើសុំ​គោលការណ៍ ទៅ​រាជរដ្ឋាភិបាល ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ ហាត់​ហ្វឹកហ្វឺន ពេញ​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ទៅដល់​ឆ្នាំ​២០២៣​។ ប្រមុខ​អូឡាំពិក​រូបនេះ បានបញ្ជាក់​ទៀតថា ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA Games ) លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ទាំង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាពគ្នា យក​លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០ ការប្រកួត​កីឡា SEA Games លើក​ទី​៣១ ឆ្នាំ​២០២១ និង​ការប្រកួត​កីឡា​ជាតិ លើក​ទី​៤ ឆ្នាំ​២០២២ គឺជា​ម៉ែត្រ​វាស់​ស្ទង់ ស្តង់ដារ​គុណ​ផល កីឡា​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ ឆ្ពោះទៅ SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ។​

​ចំពោះ​ការកំណត់​ស​ន្ទ​ស្សន៍ មេដាយមាស បណ្តោះអាសន្ន និង​មានការ​កែសម្រួល សម្រាប់​សហព័ន្ធ​កីឡា​ជាតិ ប្តេជ្ញា​ដណ្តើម​ឲ្យ​បាន ក្នុងការ​ប្រកួត​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣​។ ជារួម ភាគី​ពាក់ព័ន្ធ​វិស័យ​កីឡា បាន​ឯកភាព​ពង្រឹង​យន្តការ​ស្នូល ក្នុង​រង្វង់​សសរស្តម្ភ​ទាំង ៣ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិកា​ជាតិ អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ ដោយ​យក​គោលការណ៍ សម្របសម្រួល និង​ជួប​ពិភាក្សាគ្នា ជា​ចម្បង ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...