Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​សងសឹក​ជប៉ុន​ដោយ​ផ្អាក​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ជប៉ុន​ដើម្បី​ទប់ស្កាត់​វីរុស​COVID-19

​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៦​មីនា​ថា ខ្លួន​នឹង​ផ្អាក​ទិដ្ឋាការ​និង​ទិដ្ឋាការ​លើកលែង​សម្រាប់​ជប៉ុន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រឹតត្បិត​ការធ្វើ​​ដំណើរ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​លើ​ប្រជាជន​កូរ៉េ​ដោយសារតែ​ការភ័យខ្លាច​ការឆ្លង​ក​រាលដាល​វីរុស​COVID-19​។

​លោកចូ សេ​យ៉ាំង អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​និយាយ​នៅ​សន្និសីទ​កា​សែ​មួយ​ថា​ការ​រឹតត្បិត​របស់​កូរ៉េខាងត្បូង ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​ គឺ​រួមបញ្ចូល​ទាំង​នីតិវិធី​ចូល​ពិសេស​សម្រាប់​ជនបរទេស​ដែល​មិនមែន​ជា​ជនជាតិ​ជប៉ុន​តែ​មក​ពី​ប្រទេស​ជប៉ុន​។​

​បច្ចុប្បន្ន ជនជាតិ​ជប៉ុន​អាច​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​៩០​ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​។​

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង(ស្តាំ)ហៅទូតជប៉ុនមកស្តាប់ការតវ៉ាចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្រុងតូក្យូ

នៅពេល​មុន​នេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​កោះហៅ​ប្រេសិត​ជប៉ុន​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​ការសម្រេចចិត្ត​របស់​ជ​ប៉ុន​ក្នុង​ការដាក់​ពួក​អ្នកទេសចរ​កូរ៉េ​​ខាងត្បូង​ឱ្យនៅ​ដោយឡែក​រយៈពេល​២​សប្តាហ៍​។​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​០៧​មីនា បាន​រាយការណ៍​ការឆ្លង​១៧៤​ករណី​ថ្មី​បន្ថែម នាំ​អោយ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៦.៧៦៧​នាក់ ហើយ​ចំនួន​​អ្នក​ស្លាប់​នៅ​តែ​៤៤​នាក់​គិត​ត្រឹម​ចុង​ថ្ងៃ​សុក្រ​។​

​នៅ​ប្រទេស​ជប៉ុន ចំនួន​ករណី​ឆ្លង​បាន​កើនឡើង​ដល់​១.១១២ នាក់ កាលពី​ថ្ងៃ​សុក្រ ដោយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៥៥ ករណី ដែល​ត្រូវបាន​រាយការណ៍​ចាប់​ពី​ទី​​ក្រុង​យ៉ាម៉ាហ្គូ​ជី នៅ​តំបន់​ភាគ​និរតី រហូតដល់ កោះ​ហុក​កៃដូ​នៅ​ភាគ​ខាងជើង ៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular