ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីជាការអបអរសាទរ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិជិតចូលមកដល់ កញ្ញា ប៊េប៊ី បានបញ្ចេញបទចម្រៀងមួយបទ ដែលអាច អោយបងប្អូនរាំលេងកម្សាន្តក្នុងរដូវចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ បទចម្រៀង «ប្រពន្ធកាច» របស់កញ្ញា ប៊េប៊ី ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន គ្រាន់តែចេញ Officail Audio សោះមានអ្នកចូលមើលរាប់សិបនាក់ទៅហើយ។
បទថ្មី ដែលប៊េប៊ី ទើបតែចេញក្ដៅៗ នៅក្នុងផលិតកម្មថោននោះ មានចំណងជើង ថា “ប្រពន្ធកាច” ដោយបទនេះ គឺគ្រាន់តែស្ដាប់សាច់ភ្លេងមានការចាប់អារម្មណ៍តែម្ដង ស្របពេលដែលគេជឿថាស្រីស្អាតជាម្ចាស់បទនេះ ក៏ពិតជាបំបែកក្បាច់រាំបានទាក់ភ្នែក អោយត្រូវនឹងសាច់ភ្លេងល្អ។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយ លោក ម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន ដែលធ្លាប់និពន្ធ បទភ្លេងអោយតារាចម្រៀង កញ្ញា រ៉ាប៊ីផ្ទុះ។ បទថ្មីរបស់កញ្ញា ប៊េប៊ីនេះ នឹងក្លាយជាបទ ប្រកួត ប្រជែងក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសាច់ភ្លេងក្នុងបទចម្រៀងនេះគ្រាន់ តែ ឮក៏ចង់រាំ មិនខុសពីបទ”មាន់ស្រែ” របស់ថោន ដែលធ្លាប់ផ្ទុះកាលឆ្នាំមុន។
កញ្ញា ប៊េប៊ី ដែលកាន់តែស្រស់សោភាខុសប្លែកពីមុនប្រកាសថា កុំភ្លេចរង់ចាំ ទស្សនាMV បទនេះ ដោយនាងក៏សន្យានឹងបង្កើតក្បាច់រាំអោយរស់រវើកជាមួយក្រុមរាំ និងបង្កើតការសម្ដែងអោយប្លែក តម្រូវអ្នកចូលចិត្តរាំបុណ្យចូលឆ្នាំផងដែរ។ អ្នកគាំទ្រ របស់នាងរំពឹងយ៉ាងខ្លាំងថា ប៊េប៊ី នឹងក្លាយជាតារាចម្រៀងលេចធ្លោនៅក្នុង ផលិត កម្មថោន យ៉ាងណាមិញ ប៊េប៊ី ហាក់មិនមានរំពឹងថាបទ”ប្រពន្ធកាច”របស់ខ្លួន នឹងផ្ទុះ កក្រើកជំនួសបទ”មាន់ស្រែ” ដែលធ្លាប់ល្បីលក្រើកកាលចូលឆ្នាំមុននៅឡើយទេ ដោយនាងបានត្រឹមតែអះអាងថា នឹងប្រឹងអោយអស់ពីលទ្ធភាព។ ក្រៅពីបទប្លែក ត្រចៀកមួយនេះ ប៊េប៊ី ក៏មានបទល្អៗជាច្រើនទៀត សម្រាប់ឱកាសចូលឆ្នាំ ខ្មែរផងដែរ៕