ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ បានសម្រេចផ្លាស់ ប្តូរ ឈ្មោះថ្មីហើយ កាលពីល្ងាចថ្ងៃសុក្រទី៦ មីនា២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ការផ្លាស់ប្តូរឈ្មោះថ្មី និងអ្នកគ្រប់គ្រងថ្មីនេះ គឺដើម្បីជំរុញក្លឹបបាល់ទាត់មួយនេះ កាន់ តែលេចធ្លោនៅក្នុងស្រុក ក្នុងវិស័យបាល់ទាត់។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ ទាត់ កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការ រង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយ កាន់ តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់ក្លឹប។ ហេតុផល នៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹង អគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍ លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះបានយកមកគ្រប់ គ្រងរហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការ ប្រគល់ សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពី ដើមឆ្នាំ២០២០ តទៅនោះផង។

លោក ស៊ុប៉ាឆៃ វិរះពូជុង មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថា គឺជានាយក ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹប បាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះ អ្នកជ្រោម ជ្រែង នៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំង មូលក្លាយជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពី ប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជា ពិសេសគឺ កងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរ យារមក ហើយផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់ វិស័យកីឡាប្រចាំនៅក្នុងក្រសួងការពារជាតិទាំងមូល។ លោកថាគម្រោង ស្វែងរកដៃ គូស្ពន់ ស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ ដល់ក្លឹបទាំងមូល។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំង ថា វត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួល បាន ភាព លេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំង មួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ៕