•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Liverpool vs Bournemouth
(22:00) Arsenal vs West Ham
(22:00) Crystal Palace vs Watford
(22:00) Sheffield Utd vs Norwich
(22:00) Wolverhampton vs Brighton
(22:00) Southampton vs Newcastle
(03:00) Burnley vs Tottenham Hotspur
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Wolverhampton vs Brighton

ក្រុម Wolves បន្ត​បោះជំហាន​មករក​កៅអី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​នៅពេល​ពួកគេ​ត្រូវប្រឈមមុខ​នឹង​ក្រុម Brighton នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៦​នៅលើ​តារាង និង​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥ ក្រុម Wolves ប្រកួត​ឈ្នះ​៣​នៅក្នុង​ចំណោម​៤​ប្រកួត​ចុងក្រោយ របស់ខ្លួន ខណ​:​ក្រុម Brighton ត្រូវតែ​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ឈ្នះ​របស់ខ្លួន​ឡើងវិញ ប្រសិនបើ​ពួកគេ​ចង់​គេច​ចេញពី​តំបន់​កាត់ចេញ​។​
​ ​
ឈរ​នៅ​លេខ​រៀង​ទី​១៥​នៅលើ​តារាង​ក្រុម Brighton មាន​៥​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។ ប៉ុន្តែមិនទាន់​ឈ្នះ​នៅឡើយ​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ឆ្នាំ​២០២០​នេះ ក្រុម​នេះ​ខកខាន​មិន បានទទួល​ជ័យជម្នះ​ទេ​នៅក្នុង​៨​ប្រកួត​ចុងក្រោយ​។​
​ ​
​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Wolves ដែល​ស្ថិតិ​ក្នុង​ទឹកដី​គឺ​ពិតជា​ល្អ​។ ក្រុម Wolves រកបាន​ជ័យជម្នះ​៥​ក្នុងចំណោម​១៤​ប្រកួត​ក្នុង​ទឹកដី​។​
​ ​
​ក្រុម Wolves បាន​ដេញតាម​ពីក្រោយ​រហូត​យកឈ្នះ​ក្រុម Spurs កាលពី​សប្តាហ៍​មុន​។ ស្រប ពេល​កីឡាករ​ល្អៗ​របស់​ក្រុម​នេះ កំពុង​ឡើង​ជើង​ខ្លាំង គេ​សង្ឃឹមថា ក្រុម Wolves​នឹង​ឈ្នះ​ការ ប្រកួត​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Wolverhampton 3-2 Brighton
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Eibar vs Mallorca
(22:00) Atl. Madrid vs Sevilla
(00:30) Barcelona vs Real Sociedad
(03:00) Getafe vs Celta Vigo
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Real Sociedad

ក្រុម Barcelona សង្ឃឹមថា នឹង​អាច​ស្តា​ស្ថានភាព​ពី​បរាជ័យ​នាពេល​ថ្មីៗ​នេះ​នៅពេល​ពួកគេ​ជួប ប្រកួត​ជាមួយ​ក្រុម Real Sociedad នៅ​ចុង​សប្តាហ៍​នេះ​។​
​ ​
ក្រុម La Blaugrana ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​កំពូល​បន្ទាប់ពី​គ្រាប់​បាល់​ដែល​រកបាន ដោយ​កីឡាករ វី​នី​សៀ​ស ជូ​នៀ (Vinicius) និង ម៉ា​រី​យ៉ា​ណូ ឌៀ​ស (Mariano Diaz) ។ នៅពេលនេះ ពួកគេ​មាន​គម្លាត​ពី​ក្រុម Real Madrid ១​ពិន្ទុ​។ ពួកគេ​ក៏​ធ្លាប់​យកឈ្នះ​ក្រុម Valladolid ១-០ ផងដែរ​។
​ ​
ជាមួយនឹង​កីឡាករ​ដែលមាន​ទេពកោសល្យ​ក្រុម Sociedad អាចធ្វើ​ឲ្យ​ក្រុម Barcelona ខកចិត្ត ជាថ្មី​នៅក្នុង​ស្ថានភាព​ដ៏​ងាយ​រងគ្រោះ​នេះ​។ ស្វា​រ៉េ​ស និង ដេ​ម​បេ​ឡេ មាន​បញ្ហា​របួស ក្រុម Barcelona ដូចជា​ខ្លា​ត្រូវរបួស​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដីរ​ប់ស​ក្រុម Sociedad ក៏​មិនធម្មតា​ដែរ​ហើយ​អាច​នឹង​រកបាន​ជ័យជម្នះនៅក្នុង​ប្រកួត​នេះ​។ ក្រុម​នេះ​អាច​រកបាន​ជ័យជម្នះ ៤-៣ លើ​ក្រុម Real កាលពី​ខែ​មុន​។ ជ័យជម្នះ​នោះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
​ ​
​ក្រុម​នេះ​ធ្លាប់​ស្មើ ២-២ កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៩​។ ក្រុម Barcelona មានសំណាងណាស់ដែ​លអាចរ​កបាន​១​ពិន្ទុ​នៅក្នុង​ប្រកួត​ក្រៅ​ទឹកដី​នេះ​។​
​ ​
ក្រុម Sociedad ទើបនឹង​រកបាន​ជ័យជម្នះ​២​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី នៅ​ក្របខ័ណ្ឌ La Liga ប៉ុន្តែ​ក្រុម​មួយចំនួន​បានធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ​បំផុត​ផងដែរ នៅ​រដូវ​កាល​នេះ​។ ចាំ​មើលថា តើ​ពួកគេ​ធ្វើ​បានល្អ​កម្រិតណា​៕
​ទស្សន​: Barcelona 2-0 Real Sociedad
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(21:00) Saint Etienne vs Bordeaux
(23:00) Rennes vs Montpellier
(03:00) Lille vs Lyon
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lille vs Lyon

ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​គ្នា​នៅ​ចុង​សប្តាហ៍​នេះ នៅពេល​ក្រុម Lille នឹង​ទទួលភ្ញៀវ Lyon នៅ​ថ្ងៃអាទិត្យ​។ បច្ចុប្បន្ន ក្រុម Lille កាន់កាប់​តំណែង​លេខ​៤ ជា​កៅអី​នៅ​ក្របខ័ណ្ឌ Europa League គឺ​ចាញ់​ក្រុម Rennes ដែល​នៅ​លេខ​រៀង​ទី​៣​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​
​ ​
ក្រុម Lyon ចាញ់​ក្រុម Lille ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤​ចំនួន​៦​ពិន្ទុ ហើយ​ថា​វា​មិនមែនជា​សញ្ញា ល្អ​នោះទេ​។ ក្រុម Lyon នៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​នៅឡើយ​ហើយ​បច្ចុប្បន្ន​លេង នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​យកឈ្នះ​ក្រុម Juventus ១-០ នៅ​ជើង​ទី​១​។ ក្រុម Lyon ស័ក្តិសម​នឹង​ទទួលបាន​ការកោតសរសើ​រ​សម្រាប់​ទម្រង់​លេង​នេះ​បន្ទាប់ពី​ធ្វើបាន​ល្អ​នា ពេល​ថ្មីៗ​។ ក្រុម​នេះ​ហាក់ដូច​ជាមាន​វិន័យ​ល្អ​ណាស់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​
​ ​
​ក្រុម Lyon ឈ្នះ​៤​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ការប្រកួត​ហើយ​វា​ជាការ​រំឭក​ដល់ ក្រុម​ដូចជា Lille និង​ក្រុម Rennes ។ ជាមួយ​ប្រព័ន្ធ​ប្រយុទ្ធ​និង​ការពារ​ល្អ ក្រុម Lyon ហាក់ដូច ជា​រឹងមាំ​ណាស់​។​
​ ​
​ជំនួប​នាពេល​ថ្មីៗ​នេះ រវាង​ក្រុម Lille និង​ក្រុម Lyon ហាក់ដូចជា​មិនសូវ​ខុសគ្នា​នោះទេ​។ ក្នុងជំនួប​៦​លើកចុងក្រោយ គ្មាន​ក្រុម​ណាមួយ​រកបាន​លើសពី​២​គ្រាប់​នោះទេ​។ បួន​ប្រកួត ក្នុងចំណោម​ប្រកួត​ទាំងនោះ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ស្របពេល​ក្រុម Lille ឈ្នះ​២​ប្រកួត ផ្សេងទៀត ប៉ុន្តែ​ពួកគេ​ឈ្នះ​ចាញ់​ទាំង​ប្រផិតប្រផើយ​។​
​ ​
សង្ឃឹមថា ការប្រកួត​រាត្រី​ថ្ងៃ​សៅរ៍​នេះ​នឹងមាន​សភាព​ស្វិតស្វាញ​បំផុត​។ នេះ​គឺជា​ប្រភេទ​នៃ ការប្រកួត ហើយ​ថា នឹង​សម្រេច​ដោយ​គ្រាប់​បាល់​។ ក្រុម Lille ឈ្នះ​១០​ប្រកួត​ក្នុងចំណោម ១៤​ប្រកួត​។ ចាំ​មើលថា ក្រុម​ណាមួយ​នឹងមាន​សំណាង​រកបាន​៣​ពិន្ទុ​៕
​ទស្សន​: Lille 2-3 Lyon
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(18:30) Fiorentina vs Brescia
(21:00) Inter Milan vs Sassuolo
(21:00) Verona vs Napoli
(00:00) Bologna vs Juventus
(02:45) AS.Roma vs Sampdoria
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Freiburg vs Union Berlin
(21:30) Hertha Berlin vs Werder Bremen
(21:30) Leverkusen vs Frankfurt
(21:30) Schalke 04 vs Hoffenheim
(21:30) Wolfsburg vs RB Leipzig
(00:30) Monchengladbach vs B. Dortmund