នៅពេលដែលអ្នកញ៉ាំអាហារផ្សេងៗ អ្នកគួរតែប្រយ័ត្នព្រោះមានអាហារមួយចំនួនគឺគ្មាន សារធាតុចិញ្ចឹមឡើយក្រោយពេលដែលអ្នកពិសាររួចដូចនេះតើមានអាហារអ្វីខ្លះដែល មិនអាចជួយទ្រទ្រង់រាងកាយអ្នកបាននោះ?
ផ្លែឈើក្រឡុក
មានមនុស្សមួយចំនួនចូលចិត្តញ៉ាំផ្លែឈើដែលយកទៅក្រឡុកណាស់ ប៉ុន្តែតើអ្នកដឹងទេថា នៅពេលដែលអ្នកញ៉ាំផ្លែឈើក្រឡុកទាំងនោះវាអាចធ្វើឲ្យអ្នកឆាប់ធាត់ដោយសារតែនៅក្នុង ផ្លែឈើមានជាតិស្ករខ្ពស់ទៅហើយ ដូចនេះនៅពេលដែលគេយកវាទៅក្រឡុកគេនឹងបន្ថែម សារធាតុមួយចំនួនដែលធ្វើឲ្យវាកាន់តែផ្អែម ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួចវាមិនត្រឹម តែមានសារធាតុចិញ្ចឹមតិច ថែមទាំងធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង។
សូកូឡាស
នៅក្នុងសូកូឡាសគ្មានសារធាតុដែលមានដូចក្នុងសូកូឡាខ្មៅដែលអាចជួយដល់សុខភាពអ្នកនោះទេ វាមានអាស៊ីតខ្លាញ់ខ្ពស់ ជាតិស្ករខ្ពស់ ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួចវានឹងអាច ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន បើអ្នកចង់ពិសារអ្នកគួរតែបរិភោគពណ៌ខ្មៅ ដោយញ៉ាំតិច ប៉ុន្តែច្រើនដង ទើបវាអាចជួយអ្នកឲ្យមានសុខភាពល្អបាន។
សាំងវិច
សាំងវិចគឺជាអាហារពេលព្រឹកសម្រាប់បុគ្គលិកក្រុមហ៊ុនមួយចំនួនព្រោះវាជាអាហារដែលលឿន ហើយងាយស្រួលញ៉ាំ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកបរិភោគច្រើនវានឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកណាស់ដូចនេះអ្នកគួរតែបរិភោគអាហារផ្សេងជាអាហារពេលព្រឹកវិញទើបល្អចំពោះសុខភាពអ្នក។
អាហារកំប៉ុង
នៅក្នុងអាហារកំប៉ុងទាំងនោះភាគច្រើនមានជាតិស្ករ និងអំបិលខ្ពស់ថែមទាំងមានសារធាតុ មួយចំនួនដែលអាចបំផ្លាញសុខភាពអ្នកក្រោយពេលដែលពិសារក្នុងរយៈពេលយូរម្យ៉ាង ទៀតអាចធ្វើឲ្យអ្នកលើសសម្ពាធឈាមទៀតផងដូចនេះអ្នកមិនគួរញ៉ាំឡើយបើអ្នកចង់ ទទួលបានសុខភាពដែលល្អ។
Pop corn
វាជារបស់ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំពេលដែលមើលកុនប៉ុន្តែតើអ្នកដឹងទេថានៅក្នុង នោះមានប័រ ស្ករ និងអំបិលខ្ពស់ណាស់ដែលអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពក្រោយពេល ដែលអ្នកញ៉ាំរួច។
ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងដែលមានហ្គាសគឺជាភេសជ្ជៈដែលមានជាតិស្ករខ្ពស់បំផុតដូចនេះក្រោយពេល ដែលអ្នកញ៉ាំរួច វានឹងអាចធ្វើឲ្យអ្នកងាយធាត់បំផុត៕ ដោយៈ health.com.kh