ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីពេលថ្មីៗកន្លងទៅនេះសាខាពន្ធដារខេត្តបាត់ដំបងសហការជាមួយ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្តីពី “ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ E-Filing វិធាននៃការប្រើប្រាស់វិក្ក័យបត្រថ្មី និងទម្រង់លិខិតប្រកាសពន្ធថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខាពន្ធដារខេត្តបាត់ដំបង នៅសាលប្រជុំនៃសាខាពន្ធដារខេត្តបាត់ដំបងក្រោមអធិបតីភាពលោកហេង ជំនិតប្រធានសាខាពន្ធដារខេត្តបាត់ដំបងដើម្បីឲ្យការងារប្រមូលពន្ធមានភាពងាយស្រូលជាងមុន៕/B