បញ្ជូនជនសង្ស័យសង្ដារពីរនាក់ទៅតុលាការពីបទជួញដូរគ្រឿងញៀន ម៉ាទឹកកកជាង១ក្រាម

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យពីរនាក់ជាសង្សារនឹងគ្នា និងវត្ថុតាងថ្នាំញៀនម៉ាទឹកកកជាង១ក្រាមទៅតុលាការពីបទជួញដូរគ្រឿងញៀន។

ជនសង្ស័យទាំងពីររូបនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលស្រុកសង្កែសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការស្រុកសង្កែបានចុះត្រួតពិនិត្យអាវុធជាតិផ្ឋ្ទុះឃាត់ខ្លួនបាននៅចំណុចក្រុមទី៩ភូមិវត្តតាមិមឃុំអូរដំបង១ស្រុកសង្កែកាល​ពីយប់ថ្ងៃទី៦ខែមីនាឆ្នាំ២០២០។

លោកសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់មានឈ្មោះឡយ វីរះភេទប្រុសអាយុ២៤ឆ្នាំនៅភូមិអូរខ្ជាយ
ឃុំវត្តតាមិម ស្រុកសង្កែ និងឈ្មោះយ៉ានសុខហ៊ួរភេទស្រីអាយុ២១ឆ្នាំនៅភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោល។ចំណែកវត្ថុតាងដែលចាប់យកបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន
(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់១,១៨ក្រាម ទូរស័ព្ទដៃ៣គ្រឿង(ចាស់)និងប្រាក់ចំនួន១០ម៉ឺនរៀល កាបូបស្ពាន១ ម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅស៊េរី២០១៨គ្មានស្លាកលេខ។

លោកនាយការិយាល័យបានបន្តថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោក
ស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំង វត្ថុតាង ខាងលើ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន ព្រី​ម្លិះ នឹង​...

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង...

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រថយន្ត​ទំនើបសម្រស់ឆើតឆាយស...

ដោយៈ​សុផល​/​ភ្នំពេញ​៖​រថយ...

អភិបាល​អភិបាលខណ្ឌ​សែន​សុខ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...