Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីលីសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងជំងឺ Covid-19

នាយករដ្ឋមន្ត្រីចិន លី កឺឈាំង កាលពីថ្ងៃសុក្រទី៦មីនាបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារនិងគ្រប់គ្រងលើជំងឺ Covid-19 ដើម្បីកុំឱ្យវាឆ្លងរាលដាលកាត់ព្រំដែន។

លោកលី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលដឹកនាំក្រុមការងារឆ្លើយតបនឹងជំងឺ Covid-19 របស់ចិន បានលើកឡើងដូច្នេះ នៅពេលកំពុងពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងប៉េកាំង។

លោកក៏បានពិនិត្យមើលផងដែរនូវមជ្ឈមណ្ឌលចែកចាយតាមជើងអាកាសរបស់ក្រុមហ៊ុន SF Holding ដែលជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សរបស់ចិន កន្លែងដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំក្នុងការដឹកជញ្ជូនភស្តុភារដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម។

នៅឯអាកាសយានដ្ឋាន លោកលីបានស្តាប់សេចក្តីរាយការណ៍ស្តីពីប្រធានបទនានាដូចជា ប្រតិបត្ដិការហោះហើរ ការចេញចូលរបស់បុគ្គលនីមួយៗ និង លំហូរទំនិញ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគ Covid-19។

ដោយកត់សម្គាល់ឃើញថា មេរោគ Covid-19 កំពុងបង្ហាញនិន្នាការរីករាលដាលយ៉ាងលឿននៅក្រៅប្រទេស លោកលីបាននិយាយថា វាជាបញ្ហាប្រឈមជាទូទៅសម្រាប់សហគមន៍អន្តរជាតិក្នុងការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺនេះ។

លោកលីនិយាយថា កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនានា បណ្តាប្រទេសនិងតំបន់ពាក់ព័ន្ធ ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស គួរតែត្រូវបានពង្រឹងដើម្បីទប់ទល់នឹងជំងឺនេះ។

ខណៈកំពុងពិនិត្យមើលក្រុមហ៊ុន SF Holding លោកលីបានសង្កត់ធ្ងន់ថា ភស្តុភារដឹកជញ្ជូនគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្តអាជីវកម្មឱ្យមានសណ្តាប់ធ្នាប់និងទាមទារការខិតខំប្រឹងប្រែងដើម្បីធានាឱ្យបាននូវរាល់តម្រូវការប្រចាំថ្ងៃសម្រាប់ជីវិតរស់នៅរបស់ប្រជាជន។

លោកក៏បានអំពាវនាវឱ្យមានជើងហោះហើរដឹកទំនិញអន្តរជាតិបន្ថែមទៀតដើម្បីផ្តល់ជូននូវភស្តុភារប្រកបដោយប្រសិទ្ធភាព ភាពងាយស្រួល និង ស្ថិរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងបំពេញនូវសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាជន។

នៅឯមជ្ឈមណ្ឌលចែកចាយតាមជើងអាកាស លោកលីបានសួរសុខទុក្ខបុគ្គលិកចែកចាយនិងស្នើឱ្យពួកគេពង្រឹងការការពារខ្លួន៕ ដោយ៖ កញ្ញាដាលីស

លោកលី កឺឈាំងសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារនិងគ្រប់គ្រងលើជំងឺ Covid-19 ដើម្បីកុំឱ្យវាឆ្លងរាលដាលកាត់ព្រំដែន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក...

ដោយៈ ស​រិ​ទ្ធ / ត្បូងឃ្មុ...

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...