​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក USS Theodore Roosevelt ដឹក​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​និង​អម​ការពារ​ដោយ​នាវាចម្បាំង​មួយ ។ USS Theodore Roosevelt គឺ​បំពាក់​ដោយ​អាវុធ​ទំនើបៗ​ជាច្រើន​។​

​នាវា​USS Theodore Roosevelt ដ៏​ធំ​នេះ បាន​មក​ដល់​ទីក្រុង​ដា ណាំ​ង ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​សម្រាប់​ទស្សនកិច្ច​ចំនួន​៥​ថ្ងៃ​។​វា​ជានា​​វា​ផ្ទុយ​ក​យន្តហោះ​អាម៉េរិក​ទី​២​ដែល​មក​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​។​

​នាវា​USS Theodore Roosevelt បាន​ចត​នៅ​កំពង់ផែ​ទៀន​សា ជាមួយនឹង​នាវាចម្បាំង​USS Bunker Hill និង​នាវា​ពិឃាត​មួយគ្រឿង ។​វា​មាន​សមាជិក​នាវិក​​ចំនួន​៥.០០០ ខណៈ​ដែល​នាវា​២​គ្រឿង​ទៀត មាន​សមាជិក​នាវិក​សរុប​១.៥០០​នាក់​។​

​នាវា​USS Theodore Roosevelt ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នេះ មាន​បណ្តោយ​៣៣២,៨​ម៉ែត្រ និង​មាន​ទម្ងន់ ១១៧.០០០​តោន និង​អាច​ផ្ទុក​បាន​យន្តហោះ​៩០​គ្រឿង​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក USS Theodore Roosevelt បាន​មក​ដល់​ទីក្រុង​ដា​ណាំ​ង​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ទស្សនកិច្ច​ចំនួន​៥​ថ្ងៃ