ដោយ:គ្រញូង/បាត់ដំបង ៖ បុរសពីរនាក់ផឹកស៊ីស្រវឹងហើយជិះម៉ូតូទៅបុកគោយន្តគ្នានដាក់ភ្លើងសញ្ញាពីក្រោយបណ្តាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីយប់ទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រុមទី៥ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី។

លោកម៉ៅ ហ៊តមេបញ្ជារមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ពេទ្យ ដុំ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិ ផ្អៀង ឃុំ កកោះ ស្រុក មោងឫស្សី ( របួសធ្ងន់ ) អ្នក រួម ដំណើរ ឈ្មោះ រិ ន រុំ ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅ ភូមិ ជាមួយ គ្នា ( របួសស្រាល ) ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកមោងរុក មោងឫស្សី បាន ឲ្យ ដឹង ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ក ឡើង ដោយ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ព ណ៍ ខ្មៅ ពាក់ ផ្លា ក លេខ បាត់ដំបង 1W-2248 បើកបរ មកពីទិសផ្លូវជាតិលេខ៥ សំដៅទៅភូមិផ្អៀង ( ពី ទិស ខាងជើង ទៅ ទិស ខាងត្បូង ) ។ លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ បាន បុក គោ យន្ដ ច្នៃ មួយ គ្រឿង បើកបរ ដោយ ឈ្មោះ សា ច ន្ថ ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិ ចក តូច ឃុំ កកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ដែល កំពុង បើកបរ ច្រាស់ទិស គ្នា ។

សមត្ថកិច្ច បាន បញ្ជាក់ អោយ ដឹង ថា ចំពោះ មូលហេតុ នៃ គ្រោះថ្នាក់ ចរាចរណ៍ នេះ គឺ បណ្តាល មក ពីមកពីអ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹង៊។ ចំណែក ឯក គោ យន្ត ច្នៃ បើក ចំពាក់ កណ្ដាល ទ្រូងផ្លូវ ។

ករណីនេះកម្លាំង នគរបាល ស្រុក បាន ចុះ ធ្វើការ ត្រួតពិនិត្យ និង វាស់វែង រួច យក មធ្យោបាយ បង្ក ទាំង ២ យក មក រក្សា ទុក នៅ អធិការដ្ឋាន ស្រុក មោងឫស្សី រង់ចាំ ការ ដោះស្រាយ តាម នីតិវិធី ៕/B