Home ព័ត៌មានជាតិ អ្នកនាំពាក្យរ...

អ្នកនាំពាក្យរដ្ឋបាលរាជធានី បញ្ជាក់ ថា អ្នកដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យ ររុស្ស៊ី ពុំមែនករណី Covid-19នោះទេ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ចំពោះករណីបុរសម្នាក់មានឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលបានមកសម្រាកព្យាបាលជម្ងឺនៅ មន្ទីរ ពេទ្យ រុស្ស៊ី ហើយកាលពីយប់ថ្ងៃទី០៦ខែមីនានេះ ដោយសារស្ថានភាពខ្សោយ ក៏បានដួលសន្លប់នៅក្នុងមន្ទីរពេទ្យ រុស្ស៊ី នោះ គឺពុំមែនករណី Covid-19នោះទេ ននិងបានសូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ដើម្បីកុំអោយសាធារណៈជនមានការភាន់ច្រលំ និងភ័យខ្លាច។

លោកម៉េត មាសភក្តី បានអោយដឹងទៀតថា បុរសដែលដួលសន្លប់នោះ ដោយសារគាត់ មានអាការៈសុខភាពចុះខ្សោយ ជាតិស្កទាប ដែលធ្វើអោយគាត់ដួលសន្លប់ភា្លមៗ ប៉ុន្តែពុំមែនករណីឆ្លងកូវីដ១៩នោះឡើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ។

លោក បន្តថា ក្រោយពេលដួលសន្លប់ហើយ បុរសម្នាក់នោះមានសុខភាពល្អធម្មតា អាចនិយាយទូរស័ព្ទបាន ហើយគាត់ក៏បានសូមអោយអ្នកលេងបណ្តាញសង្គមទាំងឡាយ បញ្ឈប់ការយករូបរបស់លោកដែលដួលសន្លប់នោះទៅបង្ហោះខុសពីការពិត ដែលនាំអោយប៉ៈពាល់និងសេចក្តីថ្លៃថ្នូររបស់គាត់(លោក ដែន ផល្លី )។

លោកម៉េត មាសភក្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ ហើយត្រូវចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ ជាមុនសិនមុននឹងទទួលយកព័ត៌មានមកចែកចាយបន្ត។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រួលច្របល់ ហើយត្រូវធ្វើអនាម័យការពារខ្លួនអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាពទប់ស្កាត់កុំអោយវីរ៉ុសខូវីដ១៩នេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...