រដ្ឋមន្ត្រី​សុខាភិបាលៈ​រកឃើញ​បុរស​ខ្មែរ​ម្នាក់​អាយុ​៣៨​ឆ្នាំមាន​វីរុស​ខូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​អា​យុ​៣៨​ឆ្នាំ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​គេ​អះអាងថា វីរុស​ខូ​វីដ​១៩​នោះ តាមរយៈ​លទ្ធផល​នៃ​ការពិនិត្យ​សំណាក​ថ្ងៃទី​៧​ខែមីនា​នេះ​ត្រូវបាន​រកឃើញថា មាន​វីរុស​ខូ​វីដ​។​
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានបញ្ជាក់​ក្នុង​សន្ន​សីទ​កាសែត​នៅ​ទីស្តីការក្រសួង​នៅ​ល្ងាច​ថ្ងៃទី​៧​ខែមីនា​នេះ​ថា មនុស្ស​ដែល​ប៉ះពាល់​ជាមួយ​ជនជាតិ​ជប៉ុន​ជា​ធុរកិច្ច​ចំនួន​បួន​នោះ​គឺមាន បុរស​ម្នាក់​អាយុ​៣៨​ឆ្នាំ​រកឃើញថា មាន​វីរុស​ខូ​វីដ​១៩​។​អ្នកជំងឺ​កំពុងស្ថិត​ក្នុងការ​ព្យាបាល​ពី​គ្រូពេទ្យ​៕​

រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិ​ជប៉ុន គឺជា​ធុរជន​ធ្វើដំណើរ​ច្រើន​ប្រទេស​ដូចជា ប្រទេស​ហ្វីលីពីន ឆ្លងកាត់​ប្រទេស​ថៃ កម្ពុជា និង​ប្រទេស​វៀតណាម​ផងដែរ​។ ភា្ល​មៗ​នោះ​ក្រសួងសុខាភិបាល​បាន​ចាត់វិធានការ​តាមរយៈ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបដោយ​មានការ​សហការ​ពី​អាជ្ញាធរខេត្ត ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ដែលជា​លទ្ធផល​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ បាន​រកឃើញ​ដូចតទៅៈ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​មាន​វិជ្ជមាន​កូ​វីដ Covid-19 មាន​ចំនួន​០៤​នាក់ (​ស្រី​២​នាក់ ប្រុស​២​នាក់​) មាន​អាយុ​ចន្លោះ​ពី ១៩​ឆ្នាំទៅ​៣៨​ឆ្នាំ​។ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន មាន​វិជ្ជមាន Covid-19 ជា​ស្ត្រី​ជនជាតិ​ជប៉ុន​ចំនួន​១​នាក់ និង​បីនាក់​ដែលជា​ក្រុមគ្រួសារ​របស់​បុរស​អា​យុ​៣៨​ឆ្នាំ ដែល​បច្ចុប្បន្ននេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​នាំ​ពួកគាត់​ឲ្យ​មកកាន់​បន្ទប់​ដាច់ដោយឡែក នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​


លោក​រដ្ឋមន្ត្រី​បន្តថា អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មាន​ចំនួន​៤០​នាក់ (​ស្រី​២៥​នាក់ និង​ប្រុស​១៥​នាក់​) ដែលមាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៤០​ឆ្នាំ​។ អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ទាំង​៤​នាក់ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​ដាច់​ឲ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ ទោះជា​ពួកគាត់​មិនមាន​ចេញ​រោគសញ្ញា​ក៏ពិតមែន ក្រសួងសុខាភិបាល នៅ​ល្ងាច​ម៉ោង​ថ្ងៃ​ដដែល (៦​មីនា​) បាន​នែ​នាំ​ឲ្យ​យក​សំណាក​វត្ថុ​វិភាគ​ពី​បុគ្គល​ទាំង​៤​នាក់​នេះ មក​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ រហូតដល់​ម៉ោង​១២:៥០​នាទី ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ ក្រសួង​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​វិញ​ថា បុរស​អាយុ​៣៨​ឆ្នាំ ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន អាយុ​៤០​ឆ្នាំ មាន​វិ​រុស Covid-19 នោះ មាន​លទ្ធផល​វិជ្ជមាន Covid-19​។

រីឯបីនាក់ទៀត (ស្រី២នាក់ ប្រុស១នាក់) មានលទ្ធផកលអវិជ្ជមាន Covid-19 នៅត្រឹមថ្ងៃដែលធ្វើតេស្ត។ ហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើសុខភាពរបស់អ្នកទាំងបីនាក់នេះ នៅក្នុងរយៈពេល១៤ថ្ងៃទៀត។៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...

បង្ក្រាប​ទីតាំង​បើក​លេងល្...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំព...