ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០រស្មីកម្ពុជាទើបទទួលបានដេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចេញថ្ងៃទី៦ ខែមីនាឆ្នាំ២០៣០ដោយជូនដណឹងដល់ម្ចាស់អាជីវកម្ម ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនះនិងឧស្ម័នហ្គាសគ្រប់ប្រភេទដែលមានទីតាំងស្ថិតក្នុងទីប្រជុំជនក្រុងបាត់ដំបងឲ្យបានជ្រាបថាចាប់ពីថ្ងៃទី១២ដល់១៥ខែមីនាឆ្នាំ២០២០ត្រូវផ្អាកការនាំចូលផលិតផលប្រេងឥន្ទនះនិងឧស្ម័នហ្គាសគ្រប់ប្រភេទរយះពេលបួនថ្ងៃព្រោះជាថ្ងៃបុណ្យទន្លេលើកទី៦ប្រព្រឹត្តក្នុងខេត្តបាត់ដំបងដើម្បីបញ្ចៀសនូវហានីភ័យផ្សេងៗជាយថាហេតុ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដល់ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ទនះ ដេប៉ូឧស្ម័នហ្គាសគ្រប់ប្រភេទនេះក្នុងគោលបំណងដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណះនិងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យទន្លេលើកទី៦ខេត្តបាត់ដំបងដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនាឆ្នាំ២០២០ហើយម្ចាស់ស្ថានីយ៏ ដេប៉ូទាំងអស់ត្រូវផ្អាកសកម្មភាពដឹកចូលក្នុងស្ថានីយ៍របស់ខ្លួនចំនួនបួនថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់១៥ខែមីនាខាង
មុខនេះ។ដូច្នេះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូឧស្ម័នហ្គាសគ្រប់ប្រភេទត្រូវត្រៀមទិញ
ស្តុកទុកឲ្យបានពេញៗមុនសេចក្តីប្រកាសមកដល់។បើក្នុងរយះពេលជូនដំណឹងគឺរដ្ឋ
បាលខេត្តមិនអនុញ្ញាតឲ្យដឹកចូលឡើយ។
រដ្ឋបាលខេត្តក៍បានសំណូមពរសុំឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូហ្គាសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសនូវហានីភ័យផ្សេងៗជាយថាហេតុក្នុងពិធីបុណ្យទន្លេលើកទី
៦ក្នុងខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបានបន្តថាបើម្ចាស់ស្ថានីយ៍ប្រេងឬដេប៉ូហ្គាសណាមិនគោរពតាមសេចក្តីជូនដំណឹងនេះទេរដ្ឋបាលខេត្តមិនទទួលខុសត្រូវចំពោះការប៉ះពាល់ឬការបាត់បង់របស់ម្ចាស់
ស្ថានីយ៍នេះឡើយ៕/B