ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ដ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I2842​ដឹកឈើ​ប្រណីត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២​។​លុះដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៥៧​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​រមណីយ​ស្រុក​រវៀង ខេត្តព្រះវិហារ​បាន​ផ្ទុះ​កង់​ក្រោយ​បណ្ដាលឱ្យ​រថយន្ដ​ធ្លាក់ចូល​ប្រឡាយ​ធ្វើឱ្យ​អ្នកបើកបរ​រង​របួល​ធ្ងន់​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​បើកបរ​ក្នុង​ល្បឿន​លឿន​ដឹកឈើ​ប្រណីត​ពេញ​រថយន្ដ​ផ្ទុះ​កង់​ក្រោយ​ធ្លាក់​ស្នាមភ្លោះ​បុក​ព្រៃ​ប្រមាណ​ជា​២០​ម៉ែត្រ​ទើប​អស់​ល្បឿន​។​រឺ​ឯ​អ្នកបើកបរ​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ដោយ​ឈើបុក​ពីក្រោយ​ធ្លាយ​ដល់​កញ្ចក់​មុខ​។​ភ្លាម​នោះគេ​ឃើញ​មាន​រថយន្ដ​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង​បាន​នាំយក​អ្នករងរបួស​ពីរ​នាក់​ខាងលើ​បើក​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា​៖​ក្រោយ​មាន​ហេតុការណ៍​កើតឡើង​កម្លាំង​សង្កាត់​សហការ​ជាមួយ​ផ្នែករ​វៀង​និង​ប៉ូលិស​ប៉ុស្ដិ៍​រមណីយ​បានមក​ដល់ទី​តាំង​កើតហេតុ​ពិនិត្យឃើញ​រថយន្ដ​ខាងលើ​ផ្ទុក​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រម​មុខកាត់​ចាប់ពី​២០​ទៅ​៤០​ប្រវែង​២​មែត្រ​ជាច្រើន​ដុំ​។​

ដោយ​រថយន្ដ​ដឹកឈើ​ជាប់​កៀប​និង​ដើមឈើ​អូស​មិន​រួច​ត្រូវយក​រថយន្ដ​១​គ្រឿង​ទៀត​មក​ផ្ទេរ​ឈើ​ដឹក​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ត្រួតពិនិត្យ​និង​វាសវែង​។​ចំណែក​រថយន្ដ​រង់ចាំ​រថយន្ដ​សន្ទូច​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​៕S/​