ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ធំ​យោធភូមិភាគ​ទី​៥ បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​លោកស្រី ទឹម ដា​និ​ត ឯក សំ​អូន​។

​ចូលរួម​មាន​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំខេត្ត​បាត់ដំបង តំណាង​អគ្គបញ្ជាការដ្ឋាន តំណាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការ​កងពលតូច តំបន់​ប្រតិបត្តិការ​សឹក​រង កងការពារ​ព្រំដែន មន្ទីរពេទ្យ សាលា​ពលទាហាន​ទី​៥ អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ និង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត លោកជំទាវ លោកស្រី ភរិយា​ថ្នាក់ដឹកនាំ យោធិន​នារី​យោធភូមិភាគ​៥ នគរបាល​នារី កងរាជអាវុធហត្ថ​នារី កង​កម្ចាត់មីន​នារី គ្រួសារ​យោធិន​ពលី មរណ​: និង​និវត្តន៍​ជន ។​

​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ ចំពោះ​លោក លោកស្រី លោក​ឧកញ៉ា ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ ដល់​កម្មវិធី​នេះ ឲ្យ​ទទួលបាន​លទ្ធផល​គួរ​ជា​ទៅ​មោទនភាព​ហួស​ពី​ស្មាន​។​

​ជា​ចុងក្រោយ​ក៏មាន​ការចែក​អំណោយ​ដល់​គ្រួសារ​យោធិន​ពលី មរណៈ និង​និវត្តន៍​ជន​ចំនួន​១០​គ្រួសារ ក្នុង​១​គ្រួ​សារបាន ឃី​ដ ១ ថវិកា​១០០.០០០ រៀល និង​យោធិន​នារី​ក្នុង​ម្នាក់ បាន​សារុង​១ ថវិកា ២០.០០០​រៀល យោធិន​បុរស​ក្នុង​ម្នាក់ បាន​ក្រមា​១​ផងដែរ​៕ ល​