ដោយ: ចាន់តូ / ភ្នំពេញ: សពប្រុសស្រី២នាក់លោតសម្លាប់ខ្លួនថ្ងៃតែមួយអណ្តែតថ្ងៃតែមួយ ដោយសពបុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាញនៅឡើយទេ រីឯសពនារីត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។ កាលពីវេលាព្រឹកថ្ងៃទី៧ខែមីនា ឆ្នាំ២០២០ ចំណុចខាងជើងស្ពានជ្រោយចង្វា សពបុរសត្រូវគេប្រទះឃើញក្នុងទន្លេសាបទឹកដី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំណែកសពនារីត្រូវបានគេប្រទះឃើញក្នុងទឹកទន្លេសាបដែរ គឺក្នុងទឹកដីសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកនៅចំណុចខាងលើ ក្រោយមកទៀតក៏មានប្រជាពលរដ្ឋផ្សេងទៀត ប្រទះឃើញសពនារីរងគ្រោះ ដែលមិនមិនឆ្ងាយពីគ្នាប៉ុន្មានទេ គ្រាន់តែជាព្រុំប្រទល់រវាងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វាប៉ុណ្ណោះ។
គួររំលឹក ថានៅក្នុងមួយថ្ងៃមានមនុស្សប្រុស-ស្រីពីរនាក់បានមកលោតទឹកសម្លាប់លើស្ពានជ្រោយចង្វាចាស់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ដែលហេតុការណ៍ទី១កើតឡើងនៅម៉ោង៨ និងមួយករណីទៀតកើតឡើងនៅម៉ោង២នឹង៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ករណីទី១. នារីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់។
ប្រភពបានបន្តថា មុននឹងក្រុមគ្រួសារដឹងថាស្ត្រីរងគ្រោះលោតទឹកលើជ្រោយចង្វានោះ ដោយស្ត្រីខាងលើបានជិះឡានតាត់ស៊ីចេញពីស្រុកកំណើតមកលោតទឹកលើស្ពានជ្រោយចង្វា ខណៈមកដល់កន្លែងកើតហេតុ មុននឹងលោតបានខលទូរស័ព្ទទៅមេប៉ុស្តិ៍នគរបាលស្រម៉ ផ្តែផ្តាំឲ្យទៅប្រាប់ក្រុមគ្រួសារនាងផង បានដឹងដល់ក្រុមគ្រួសារមកដល់កន្លែងកើតហេតុ ដើម្បីរង់ចាំស្រងសព។
បើតាមប្រភពព័ត៌មានពីសាច់ញាតិនារីដែលលោតទឹកសម្លាប់ បានឲ្យដឹងថា មិនដឹងថាជនរងគ្រោះមិនដឹងមានវិបត្តិអ្វីទេនៅក្នុងគ្រួសារ ហើយនៅព្រឹកថ្ងៃកើតហេតុនារីជនរងគ្រោះបានជិះរថយន្តពីស្រុកកំណើតមកភ្នំពេញ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់រកសពមិនឃើញរហូតមកដល់ថ្ងៃទី៧ខែឆ្នាំដដែលទើបប្រទះឃើញសពនារីខាងលើអណ្តែតទឹក។
ករណីទី២.បើតាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មានអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ បានឈរនៅលើស្ពានជ្រោយចង្វាចាស់ រេរ៉រលើស្ពានរយៈពេលជិត២ម៉ោង ក៏សម្រេចចិត្តលោតចូលទឹកសម្លាប់។ ភ្លាមៗនោះបុរសដែលលោតទឹកសម្លាប់ខ្លួនបានបក់ដៃហៅគេឲ្យជួយបានមួយសន្ទុះក៏លិចសពចូលក្នុងទឹកទន្លេបាត់រហូតមកដល់ថ្ងៃទី៧ខែ ឆ្នាំ ដដែលនេះទើបមានប្រជាពលរដ្ឋប្រទះឃើញ។
សពនារីរងគ្រោះត្រូវបានសាច់ញាតិដឹងទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តកំពង់ចាម។ ឯសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកក្នុងវត្តទួលសង្កែ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល