ដោយ: វណ្ណៈ / ព្រះសីហនុ: បុរសជា ជាងម៉ាស៊ីនម្នាក់បានរងរបួសដៃ ដោយសារដៃគូរផឹកស៊ីយកកាំបិតចុងស្រួចចាក់មកលើ។
សមត្ថកិច្ចប្រាប់ថា មានជម្លោះហិង្សាមួយនេះ កើតឡើងវេលាម៉ោងជាង៨យប់ថ្ងៃទី៧ខែមីនាឆ្នាំ២០២០ នៅតំបន់ទំនប់រលក ក្នុងភូមិ១ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ។
បុរសម្នាក់ជាជនដៃដល់(មិនទាន់ស្គាល់ឈ្មោះ ស្គាល់តែមុខ) បានយកកូនកាំបិតចាក់មកលើ បុរសម្នាក់ឈ្មោះ កែ បូរី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ាស៊ីន រស់នៅក្រុម១៥ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ(ទំនប់រលក) បណ្តាលឲ្យរងរបួសដៃខាងឆ្វេង។
ក្រោយជម្លោះដោយហិង្សានេះ ជនសង្ស័យបានរត់គេចខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1AD 6848។
បច្ចុប្បន្ន វត្ថុតាងយកទៅរក្សាទុកនៅប៉ូលីសប៉ុស្តិ៍ ដើម្បីស្រាវជ្រាវបន្ត៕ ល