Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់​...

​បុរស​ម្នាក់​បាន​លោត​ពីលើ​អគារ​កម្ពស់​៦​ជាន់​បណ្តាលឱ្យ​របួសធ្ងន់​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​បុរស​ម្នាក់​ដែល​គេ​អះអាងថា​ជា​មនុស្ស​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​បាន​លួច​ឡើងលើ​អគារ​និង​លោត​ចុះមក​ខាងក្រោម​ចំ​រថយន្ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​BF០១២៧​រងរបួស​ធ្ងន់​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​អាគារ​ម​ជ្ឍ​ម​ណ្ឌ​ECC​តាមផ្លូវ​ន​រោ​ត្ដម​ស្ថិតនៅ​ភូមិ​១០​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​

​ជននេះ​ឈ្មោះ​ស៊ិន​សារ៉េត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ស្រុកកំណើត​ភូមិ​ទួល​ក្រឡៅ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​រងរបួស​ធ្ងន់​។​ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​មានជ័យ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​នគរបាល​បានបញ្ជាក់​ថា​បុរស​នេះ​មាន​ជំងឺ​ប្រចាំកាយ​មាន​សតិ​មិនល្អ​ទើប​បម្រុង​លោត​សម្លាប់ខ្លួន​ពី​ជាន់​ទី​៦​យ៉ាងនេះ​។​ចំណែក​ម្ចាស់​រថយន្ត​ក៏​មិន​ទាមទារ​សំណង​ទេ​ក៏បាន​យក​រថយន្ត​ទៅ​ជួសជុល​ឡើងវិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...