Home ព័ត៌មានជាតិ សន្តិសុខ ​ម្ចាស់​រទេះ​...

​ម្ចាស់​រទេះ​បន្លែ​៧​នាក់​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់ទៀត​

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ម្ចាស់​រទេះដឹក​បន្លែ​ផ្លែឈើ​ចំនួន​៧​នាក់​នៅ​ព្រំដែន​ចាំ​យាម​បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​ថា​ឈប់​ចត​លើផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​តទៅទៀត​។ កិច្ចសន្យា​របស់​ម្ចាស់​រទេះ​បន្លែ​ផ្លែឈើ​នេះ​ធ្វើឡើង​ក្រោយពី​អាជ្ញាធ​សមត្ថកិច្ច​ស្រុក​ស្ទួ​ចរ​ទេះ​ដែល​ចត​លើផ្លូវ​យ៉ាង​អនាធិបតេយ្យ​កាលពី​ថ្ងៃទី​២ មីនា ឆ្នាំ​២០២០​កន្លងទៅ​។​

​លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០២០ នេះ​ថា​គិត​ចាប់ពី​ថ្ងៃទី​២​មីនា​ដែលជា​ថ្ងៃ​ស្ទួ​ច​រទេះដឹក​ផ្លែឈើ​និង​បន្លែ​នៅ​ព្រំដែន​ចាំ​យាម​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​គឺមាន​ម្ចាស់​រទេះ​ចំនួន​៧​នាក់​ហើយ​ដែល​ចូលខ្លួន​មក​ដោះស្រាយ​និង​ធ្វើ​កិច្ចសន្យា​។​អាជ្ញាធរ​មិន​ពិន័យ​ជា​ថវិកា​អ្វី​ទេ​សំខាន់​សុំឱ្យ​ពលរដ្ឋ​អាជីវករ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ធ្វើឱ្យ​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​បរិស្ថាន​នៅ​មាត់ច្រក​ព្រំដែន​ចាំ​យាម​មាន​ភាពល្អ​ប្រសើរឡើង​វិញ​គ្រា​មាន​ភាពអនាធិបតេយ្យ​ជាច្រើន​កន្លងមក​។​

​លោក​អភិបាលស្រុក​មណ្ឌលសីមា​បាន​បន្តថា​នៅសល់​រទេះ​ចំនួន​១០​គ្រឿង​ទៀត​ដែល​មិនទាន់​ឃើញ​មាន​ម្ចាស់​មក​ដោះស្រាយ​ព្រោះ​ពុំ​ដឹងថា​ម្ចាស់​នៅឯណា​ខណៈ​ភាគច្រើន​រទេះ​ចត​ចោល​តាម​ចិញ្ចើមផ្លូវ​គ្មាន​អ្នកទទួលខុសត្រូវ​។​បច្ចុប្បន្ន​ស្ថានភាព​អនាម័យ​បរិស្ថាន​និង​សណ្តាប់ធ្នាប់​នៅ​ព្រំដែន​មាន​ភាពល្អប្រសើរ​បន្តិច​ហើយ​គ្រា​មាន​ចូលរួម​សហការ​។​

​ការអនុវត្ត​ច្បាប់​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ព្រំដែន​ចាំ​យាម​របស់​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​គឺធ្វើឡើង​តាម​ការជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​ឱ្យ​ស្អាត​ល្អ​ចាប់តាំងពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅដោយ​តម្រូវឱ្យមាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​។

ជាក់ស្តែង​នៅពេលនេះ​ឱសានវាទ​នៃ​ជូនដំណឹង​បាន​មកដល់​ហើយក៏​រៀបចំ​នូវ​ទីតាំង​ថ្មី​តូប​លក់ដូរ​អាជីវកម្ម​និង​ចំណត​សម្រាប់​រទេះដឹក​ផ្លែឈើ​បន្លែ​ចូល​ចត​រួចរាល់​ហើយ​ក្រោយ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​រួច​។​ប៉ុន្តែ​ម្ចាស់​រទេះ​ទាំងនោះ​ពុំបាន​សហការ​ជាមួយ​អាជ្ញាធរ​ទេ​គឺ​នៅតែ​បន្ត​ចត​រទេះ​ពាសពេញ​ដងផ្លូវ​និង​ចិញ្ចឹម​ផ្លូវ​ដដែល​។

ដោយឡែក​លោក​ម៉ក់​ទូ​ន​ហៅ​តា​ក្របី​ដែលជា​អ្នកមើលការខុសត្រូវ​ផ្នែក​អាជីវកម្ម​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ឱ្យដឹង​ដែរ​ថា សព្វថ្ងៃ មាន​ម្ចាស់​រទេះដឹក​ទំនិញ​ប្រមាណ​ជា​៥០​នាក់​ប៉ុណ្ណោះ បាន​នឹង​កំពុង​ប្រកប​អាជីវកម្ម​ដឹក​ផ្លែឈើ​បន្លែ​ពី​ច្រកទ្វារព្រំដែន​ហាត​លិច​ស្រុក​ខ្លងយ៉ៃ​ខេត្ត​ត្រាត​ចូលមក​ខេត្តកោះកុង​។​

​លោក​បន្ថែមថា ជាង​១​ខែ​នេះ លោក​ក៏បាន​ណែ​នាំឱ្យ​ម្ចាស់​រទេះ​ទាំងអស់ រុញ​រទេះ​ទៅ​ចត​នៅ​ចំណត​ថ្មី ទើបតែ​រៀបចំ​រួច​មិន​បង់ថ្លៃ​ឡើយ​។ តែ​ពួកគាត់​ហាក់​មិន​ខ្វាយខ្វល់​យកចិត្តទុកដាក់​អនុវត្តតាម​ទេ​។ លោក ម៉ក់​ទូ​ន​អះអាងថា​រូបលោក​ពេញចិត្ត​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ដែល​ចង់ឱ្យមាន​សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​បរិស្ថាន​ស្អាត​ល្អ​ក្នុង​តំបន់​ច្រកទ្វារព្រំដែន​ចាំ​យាម​។​ប្រសិនបើ​មិនមាន​វិធានការ​ក្តៅ​ខ្លះ​ទេ​គឺ​ពួកគេ​នៅតែ​មិន​ចូលរួម​សហការ​ដដែល​។​

​បញ្ហា​សណ្តាប់ធ្នាប់​អនាម័យ​នៅ​ច្រកទ្វារព្រំដែន​ចាំ​យាម​សព្វថ្ងៃនេះ​ក្រៅពី​ការចត​រទេះ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ការ​ចោល​សំរាម​ដូចគ្នា​ដែរ​។​ទោះបី​ជាមាន​ធុងសំរាម​បានដាក់​ពង្រាយ​ជាច្រើន​នៅតាម​ចិញ្ចើមផ្លូវ​យ៉ាងណា​ក៏​សំរាម​មិន​នៅក្នុង​ធុង​ទេ​។​កន្លងទៅ ក្រុម​អ្នករត់​ម៉ូតូ រថយន្ត​ឈ្នូ​ល និង​អាជីវករ​លក់ដូរ​ក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​បាន​យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​រុះរើ​តូប​ចាស់​ថយ​ទៅក្រោយ​ប្រវែង​៣​ម៉ែត្រ​។​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​បរិស្ថាន​មុខមាត់​ខេត្ត និង​ប្រទេស​កម្ពុជា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular