Home ព័ត៌មានអន្តរជាតិ គ្រោះ​ជាន់​លើ...

គ្រោះ​ជាន់​លើ​គ្រោះ ត្រូវ​គេ​ដាក់​នៅ​ដាច់​ពី​គេ​ហើយ អាគារ​បាក់​សង្កត់​ទៀត​!៦នាក់​ស្លាប់ និង​ម្ភៃ​នាក់​ជាប់​ក្នុងគំនរ​ថ្ម ក្នុងការ​រលំ​បាក់​សណ្ឋាគា​រ​នៅ​ចិន​

​មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់​បាន​បាត់បង់​ជីវិត​ក្នុងការ​រលំ​បាក់​សណ្ឋាគា​រ​កំពស់​៥​ជាន់​មួយ​ជា​អាគារ​ដែល​អាជ្ញាធរ​ចិន​ប្រើ​សំរាប់​អង្កេត​តាមដាន​វេជ្ជសាស្ត្រ​​លើ​មនុស្ស​មកពី​តំបន់​ជួប​ការផ្ទុះ​ជម្ងឺ​Covid-19 នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​។​

​ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​ចិន​បានអោយដឹងថា ការ​រលំ​បាក់​អាគារ​ភ្លាមៗ​នៅ​ចិន​ខាងត្បូង​នេះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បណ្តាលអោយ​ជាប់​មនុស្ស​៧១​នាក់​។​មនុស្ស​៣៨​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​នៅ​ត្រឹម​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃអាទិត្យ រួម​មាន​មនុស្ស​៥​នាក់​ស្ថិតក្នុង​សភាព​របួសធ្ងន់​។​

​ក្រសួង​មុននេះ​បាន​រាយការណ៍​ថា មនុស្ស​៤៨​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​អាជ្ញាធរ​បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង​១.០០០​និង​ឆ្កែ​សង្គ្រោះ​៧​ក្បាល​ទៅ​កាន់​កន្លែងកើតហេតុ​។​

​សណ្ឋាគារ​The Xinjia Express Hotel ដែល​បាក់​នេះ​ស្ថិត​នៅក្នុង​ទីក្រុង​ស៊ែ​ន​ចូ​វ នៃ​ខេត្ត​ហ្វ៊ុយ​ជាំង​។​វា​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​សំរាប់ធ្វើ​ចត្តា​ឡីស័​ក​មនុស្ស​មក​ពី​តំ​​បន់​ផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​។​

​សូមបញ្ជាក់​ថា ផ្នែក​ជាច្រើន​នៃ​ប្រទេស​ចិន​បាន​និង​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​ក្នុង​រយៈពេល​កំណត់​មួយ​ដើម្បី​តាមដាន​សុខភាព​)​លើ​មនុស្ស​មកពី​​តំបន់​ដូច្នេះ​រយៈពេល​១៤​ថ្ងៃ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា ផ្សារ​ទំនើប​២​នៅ​ជាន់​ទី​១​នៃ​អាគារ​ដែល​បាក់​នេះ បាន​ជួសជុល​កែ​ម៉ូត​និង​សរសរ​មួយ​បាន​ដូរ​ទ្រង់ទ្រាយ​នៅ​ប៉ុ​​ន្មា​ន​នាទី​មុន​ការដួលរលំ​។​ឥឡូវ ម្ចាស់​អាគារ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ប៉ូលិស​។​

​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​អ្នក​ឆ្លង​Covid-19​ថ្មី​ចំនួន​៤៤​នាក់ ដែល​ជា​ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ទាប​បំផុត​ចាប់តាំងពី​ប្រទេស​នេះ​ចាប់ផ្តើម​ចេញ​ផ្សាយ​តួ​​លេខ​ឆ្លង​និង​ស្លាប់​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​២០​មករា​។​

​មនុស្ស​២៧​នាក់​ទៀត​បាន​ស្លាប់​សំ​រាប់​ថ្ងៃ​សៅរ៍ នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូ​ណាវី​រសនៅ​ចិន​កើន​ដល់​៣.០៩៧​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នក​ជួយ​សង្គ្រោះ​ធ្វើការ​នៅ​កន្លែង​ដួល​រលំ​អាគារ​៥​ជាន់​នៅ​ក្រុង​ស៊ែ​ន​ចូ​វ​

សណ្ឋាគារនៅប៉ុន្មាននាទីមុនការដួលរលំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...

មុខសញ្ញា កាច់​កញ្ចក់​ឡាន​...

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖...

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...