មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី០៨មីនាថា ថៃនិងម៉ាឡេស៊ីបានហាមមិនអោយនាវាទេសចរណ៍មួយចូលចតនៅកំពង់ផែរបស់ខ្លួនទេដោយសារភ័យខ្លាចកូរ៉ូណាវីរុសថ្មី ហៅCovid-19។
គេថានាវាThe Costa Fortuna នេះដឹកមនុស្សប្រមាណ២.០០០នាក់ រួមមានជនជាតិអ៊ីតាលីរាប់សិបនាក់។វាត្រូវថៃមិនអនុញ្ញាតអោយចូលកោះភូកេតកាលពីថ្ងៃសុក្រ ទោះជាមិនមានមនុស្សណាម្នាក់ក្នុងនាវាត្រូវបានបញ្ជាក់ថាកើតជម្ងឺCovid-19ក្តី។
មន្ត្រីម៉ាឡេស៊ី បាននិយាយថា នាវានេះដឹកជនជាតិអ៊ីតាលី៦៤នាក់។
សូមបញ្ជាក់ថា អ៊ីតាលីរងគ្រោះខ្លាំងដោយកូរ៉ូណាវីរុសថ្មី ដោយមានមនុស្សជាង២៣០នាក់បានស្លាប់ ជាចំនួនស្លាប់ខ្ពស់បំផុតពីជម្ងឺនេះនៅក្រៅទឹកដៅចិន។
កាលពីថ្ងៃសៅរ៍ នាវាខាងលើបានព្យាយាមចូលចតនៅរដ្ឋប៉េណាំងរបស់ម៉ាឡេស៊ីខាងជើង តែត្រូវបានបដិសេធ។ការមិនអនុញ្ញាតអោយចូលនេះកើតឡើង បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីសំរេចមិនអោយនាវាទេសចរណ៍ទាំងអស់ចូលកំពង់ផែរបស់ខ្លួន៕ប្រែសម្រួល៖វាសនា

ក្រោយម៉ាឡេស៊ីមិនអោយចូល នាវាThe Costa Fortunaបានតម្រង់ទៅកាន់សិង្ហបុរី