ដោយៈសុផល/ភ្នំពេញ៖អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កាលពីព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២០បានប្រារព្ធអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី៨មីនានៅទីស្នាក់ការអង្គការរបស់ខ្លួនដោយមានអ្នកចូលរួមប្រមាណជាង៧០នាក់មកពីតាមសហគមន៍នានា។
ជារៀងរាល់ឆ្នាំទិវានេះគឺជាថ្ងៃមួយដែលត្រូវបានប្រារព្ធធ្វើឡើងដើម្បីគោរពដល់សមិទ្ធផលរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រនិងពិភពលោក។ជាថ្ងៃដែលស្ត្រីមកពីគ្រប់មជ្ឈដ្ឋាននិងវប្បធម៌ផ្សេងៗគ្នារួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងសមភាពយេនឌ័រនិង សិទ្ធិស្ត្រី។បើតាមអ្នករៀបចំកម្មវិធីបានឱ្យដឹងថាការប្រារព្ធ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០នេះត្រូវបានរៀបចំឡើងទូទាំងពិភពលោក។
ដោយឡែកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំងសកលចំនួន៤២ប្រទេសក៏បានរៀបចំទិវានេះដែរដើម្បីលើកកម្ពស់និងគាំទ្រដល់ស្ត្រីដែលកំពុងតែងាយរងគ្រោះនិងទទួលស្តាប់ឮសំឡេងនៃការទាមទាររកការគាំទ្រការយកចិត្តទុកដាក់ដល់ស្ត្រីលើបញ្ហាសុខភាពនិងបញ្ហារនានាដែលកំពុងកើតមានទៅលើពួកគេ។
គួរជម្រាបថាទិវាអន្តរជាតិនារី៨មីនាខួបលើកទី១០៩ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងក្រោមប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់មានសមភាពយេនឌ័រ»ដែលបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ។ជាពិសេសសុខសន្តិភាពនេះបានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រីនិងជួយឲ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម៕S/
ចំណងជើងរូបថត៖អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រារព្ធទិវាអន្តរជាតិនារី០៨មីនាលើកទី១០៩