ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​សំណុំរឿង​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​របស់​មន្ត្រីនគរបាល​ចិត្ត​ភ្លើង​រួមជាមួយ​កូនស្រី វាយ​ទៅលើ​សិស្សសាលា​វិទ្យាល័យ​ជម្ពូ​វ័ន បណ្តាលឱ្យ​រងរបួស​៥​នាក់ មកដល់​ព្រឹក​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០២០​នេះ​។​លោក​កើត​សាំង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​អនុវត្តន៍​ទៅលើ​មន្ត្រីនគរបាល​ចិត្ត​ភ្លើង​រីឯ​កូនស្រី​ត្រូវបាន​តុលាកា​សម្រេច ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ។​

​មន្ត្រីនគរបាល​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ឈ្មោះ ឈុំ សា​វ៉េ​ត មានឈ្មោះ​មួយទៀត ឆាយ វណ្ណ​ធឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ឋានន្តរសក្តិ​អនុសេនីយ៍ឯក មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១​ស៊ី​ស៊ី​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​គោក​គ្រោះ​ឃុំ​គោក​ព្រិច​ស្រុក​គិរីវង់​ខេត្តតាកែវ​។​ចំណែក​កូនស្រី​តុលាកា​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ មានឈ្មោះ ផុង ភិ​ជ្ជ​រ៉ា​ប៊ុត​សត្យា អាយុ​១៧​ឆ្នាំ ។​

សំណុំរឿង​ខាងលើ​សម្រេច​ដោយ​លោក​កើត សាំង ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​លេខ​២០១២ ដ​.​ព​.​ស ចុះ​ថ្ងៃទី​៧​ខែ​មិនា​ឆ្នាំ​២០២០​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​PJ​ក្នុងការ​ចោទប្រកាន់​ហឹ​ង្សា​ដោយ​ចេតនា ។ ចំពោះ​ការសម្រេច​ទោ​q​ស លើ​វាសនា​ជន​ដែល​បាន​ប្រព្រឹត្ត​ខាងលើ​យ៉ាងណា​នោះ រង់ចាំ​សវនាការ​ពេល​ក្រោយ ៕S/​