ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរម៉ូតូជិះបុករថយន្តក៏ខ្ទាតចូលរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិអូរក្រាំងអំបិលឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២០។
មន្ត្រីនគរបាលបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូម៉ាកស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1J6658អ្នកបើកបរឈ្មោះប្រាក់សុគន្ធភេទប្រុសអាយុ៣៧ឆ្នាំ។ម៉ូតូបានបុករថយន្តម៉ាកលុចស៊ីសRX330ពណទឹកមាសពាក់ផ្លាលេខភ្នំពេញ2AC2231។អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនក្រោយកើតហេតុ។
បន្ទាប់មកម៉ូតបានខ្ទាតទៅចូលរថយន្តមួយគ្រឿងទៀតម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ2Q7147អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនក្រោយកើតហេតុបណ្តាលឱ្យគ្រោះថ្នាក់អ្នកបើកបរម៉ូតូធ្ងន់។ចំពោះវត្ថុតាងទាំង៣គ្រឿងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/