ដោយ ៖ ប.ជ័យ/បន្ទាយមានជ័យ៖មន្ទីរអប់រំខេត្តបន្ទាយមានជ័យយកការណែនាំបន្ទាន់របស់ក្រសួងអប់រំ យុវជននិងកីឡារួមទាំងស្មារតីខ្លឹមសារសុខភាពរបស់ក្រសួងសុខាភិបាលទៅឱ្យសាលារៀនសាធារណៈនិងឯកជនអនុវត្តជាវិធានការបង្ការមេរោគកូរ៉ូណាឬកូវីត១៩និងសុវត្ថិភាពអាហារនានាក្នុងរដូវក្តៅខែមីនាឆ្នាំ២០២០នេះ។

លោកឈួប៊ុនរឿងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី៨ខែមីនាឆ្នាំ២០២០ដោយបានណែនាំថា៖”សូមលោកលោកស្រីនាយកនាយិកាលោកគ្រូអ្នកគ្រូទាំងអស់សូមធ្វើយ៉ាងណាណែនាំដល់សិស្សឲ្យឧស្សាហ៍ក្នុងការលាងសម្អាតដៃឱ្យបានជាប្រចាំ ” ។
លោកបានបន្តថា៖ចំពោះសាលារៀនណាដែលមិនទាន់មានកន្លែងលាងសម្អាតដៃសូមលោកលោកស្រីមេត្តាទិញសម្ភារៈសម្រាប់ទុកឱ្យសិស្សលាងសម្អាតដៃ។សូមលោកគ្រូអ្នកគ្រូធ្វើការតាមដានសុខភាពសិស្សជាប្រចាំក្នុងម៉ោងបង្រៀនរៀននិងម៉ោងសម្រាកនៅក្នុងបរិវេណសាលារៀន។

ក្នុងនោះដែរក៏បានអោយលោកគ្រូអ្នកគ្រូណែនាំសិស្សពីស្មារតីខ្លឹមសារក្នុងសេចក្តីជូនដំណឹងខិត្តប័ណ្ណប័ណ្ណប្រកាសរបស់ក្រសួងសុខាភិបាលដូចជា៖១ការពារខ្លួនអ្នកពីការឆ្លងជម្ងឺ។២ការពារអ្នកដទៃពីជម្ងឺឆ្លង។៣កាត់បន្ថយហានីភ័យពីការឆ្លងវីរុសកូរ៉ូណាឬកូវីត១៩ដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាតដែលមានអាល់កុលហ្ស៊ែល។៤ការពារខ្លួនអ្នកនិងអ្នកដទៃពីការឆ្លងជំងឺដោយលាងដៃរបស់អ្នក ។

៥ធ្វើការឬការទៅផ្សារសត្វរស់ ត្រី មាន់ទារ សត្វព្រៃ ត្រូវការពារសុខាភាពអោយបានល្អ ។៦លាងដៃ សម្អាតដៃរបស់អ្នកនឹងសាប៊ូនិងទឹកស្អាតនៅពេលឃើញដៃកខ្វក់ឬប្រឡាក់ ។៧អនុវត្តសុវត្ថិភាពអាហារ ៖សត្វឈឺនិងដត្វដែលស្លាប់ដោយជំងឺមិនត្រូវបរិភោគនិងចម្អិនសាច់ឱ្យបានឆ្អិនល្អ។ល។ ៕S/

រូបថត៖មន្ទីរអប់រំខេត្តបន្ទាយមានជ័យយកការណែនាំបន្ទាន់ស្មារតីខ្លឹមសារសុខភាពអោយសាលារៀនសាធារណៈនិងឯកជនអនុវត្តជាវិធានការបង្ការមេរោគកូរ៉ូណាឬកូវីត១៩ និងសុវត្ថិភាពអាហារ (រូប ៖ ប.ជ័យ)





