ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​លោក​លាង​វាសនា​អភិបាលក្រុង​បាត់ដំបង​បាន​ដឹកនាំ​ក្រុមការងារ​មួយក្រុម​ដោយមាន​គ្រឿងចក្រ​មួយគ្រឿង​ផង​។​

ក្រុម​អាជ្ញាធរ​បាន​ចុះ​ដុត​និង​កាយ​សំរាម​ដែល​គរ​ចោល​ឡើង​ស្អុយរលួយ​នៅ​ផ្លូវកែង​ភោជនីយដ្ឋាន​អ​ប្សា​រា​ស្រិត​ក្នុង​សង្កាត់​រតនៈ​ក្រុង​ដំបង​។​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​នឹង​បរិស្ថាន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ​និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ផងដែរ​។​


លោក​លាង​វាសនា​អភិបាលរងក្រុង​បានឱ្យដឹងថា​គំនរ​សំរាម​ជិត​១០០​ម៉ែត្រ​នេះ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សង្កាត់​រតនៈ​យក​សំរាម​តាម​ផ្ទះ​តាម​តូប​លក់ដូរ​មក​បោះចោល​នៅទីនេះ​ដោយ​មិន​ព្រម​បង់ថ្លៃ​ដឹក​សំរាម​ឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដែលមាន​តម្លៃ​ចាប់ពី​១​ទៅ​៥​ដុល្លារ​តែប៉ុណ្ណោះ​។​

​ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​មិន​ព្រម​មក​ដឹក​យកទៅ​ចោល​នៅ​ទីលាន​ចាក់សំរាម​ជាហេតុ​ធ្វើឱ្យ​ជះក្លិន​ស្អុយ​ដល់​អ្នករស់នៅ​ជិត​ទីនោះ​។​ពិសេស​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដោយ​យកដៃ​ខ្ទប់​ច្រមុះ​ខ្ទប់មាត់​ព្រោះ​ក្លិន​វា​ជះ​ឆ្ងាយ​ពេក​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​និង​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងខ្លាំង​។​
លោក​លាង​វាសនា​បាន​បញ្ជាក់ថា​យោងតាម​បទបញ្ជា​របស់លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ក្រុង​នី​ង​ចៅសង្កាត់​រត​នះ​ត្រូវ​ចាត់វិធានការ​ក្តៅ​ដោយ​ចាប់​ផាកពិន័យ​ច្រើនៗ​ចំពោះ​ពលរដ្ឋ​ណា​ដែល​ចាប់បាន​ពេល​យក​សំរាម​មក​បោះចោល​ភាគច្រើន​ពេលយប់​។​ក្រៅពី​ធ្វើការ​ផាកពិន័យ​ឱ្យ​ធ្ងន់ៗ​ត្រូវធ្វើ​ការអប់រំ​និង​ចុះកិច្ចសន្យា​ឈប់​យក​សំរាម​មក​ចោល​ផ្តេសផ្តាស​តទៅទៀត​៕S/