​មនុស្ស​យ៉ាង​តិច​៣២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា បន្ទាប់​ពី​រថយន្ត​ដឹក​ប្រេង​មួយ​បុក​រថយន្តក្រុង​២​និង​រថយន្ត​ជាច្រើន​ទៀត​នៅ​លើ​ផ្លូវថ្នល់​មួយ​​ដែល​ភ្ជាប់​រដ្ឋធានី​របស់​ប្រទេស​ស៊ី​រី​ទៅកាន់​ខេត្ត​ហូ​ម​។​

​សារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ខូច​ហ្វ្រាំង បណ្តាលអោយ​រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​ទេសចរណ៍​ចំនួន​១៥​និង​រថយន្ត​ក្រុង​ចំនួន​២​ដែល​ដឹក​អ្នក​​ដំណើរ​អ៊ីរ៉ាក់​ជាច្រើន​នាក់​។​

​មនុស្ស​៧៧​នាក់​ទៀត​រងរបួស​នៅក្នុង​គ្រោះថ្នាក់​នេះ​។​

​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​គេ​ជឿ​ថា រួម​មាន​អ្នកធ្វើ​ធម្ម​យាត្រា​អ៊ីរ៉ាក់​និកាយ​ស៊ី​អា​យ ដែល​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​ទី​សក្ការ​ពិសិដ្ឋ​នានា​នៅ​​ជិត​រដ្ឋធានី​ដា​ម៉ាស​៕​ប្រែ​សម្រួល​៖​វាសនា​

ការ​ជាន់​ហ្វ្រាំង​មិន​ស៊ី បង្ក​អោយ​រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​ទេសចរណ៍​ចំនួន​១៥​និង​រថយន្ត​ក្រុង​ចំនួន​២​នៅ​ក្រៅ​ក្រុង​ដា​ម៉ាស​កាលពី​យប់​ថ្ងៃ​សៅរ៍​