Home ព័ត៌មានអន្តរជាតិ ក្រៅ​ពី​ខេត្ត...

ក្រៅ​ពី​ខេត្ត​ហ៊ូ​ប៉ី ចិន​លែងមាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ និង​កំពុង​ផ្តល់​បទពិសោធន៍​ដល់​អឺរ៉ុប​

​មហា​ចិនដីគោក ក្រៅ​ពី​ខេត្ត​ហ៊ូ​ប៉ី លែង​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុ​សរវាង​អ្នក​ក្នុងស្រុក​ទៀតហើយ​កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ដែល​អ្នក​ឆ្លង​ថ្មី​ក្នុងស្រុក​មាន​តែ​៣៦​នាក់​​នៅក្នុង​ទីក្រុង​វូ​ហាន នេះ​បើ​តាម​ការប្រកាស​របស់​មន្ត្រី​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​។​

​កាលពី​ថ្ងៃអាទិត្យ ចិន​មាន​អ្នក​ឆ្លង​ថ្មី​៤០​នាក់ ដោយ​ចុះ​ពី​ចំនួន​៤៤​នាក់​កាល​ពី​មួយ​ថ្ងៃមុន និង​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​អាជ្ញាធរ​ចិន​បាន​ធ្វើ​ការផ្សាយ​​តួលេខ​ស្លាប់​និង​ឆ្លង​ប្រចាំ​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​២០​មករា​មក​។​

​ការឆ្លង​ថ្មី​នៅ​ចិន​កាលពី​ថ្ងៃអាទិត្យ​គឺ​៣៦​នាក់​នៅ​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី ហើយ​សល់​ពី​នេះ​៤​ករណី​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​អ៊ីរ៉ង់​ចូលមក​ខេត្ត​ហ្កា​ន់​ស៊ូ​។​

​ក្រុមគ្រូពេទ្យ​និយាយ​ទៅ​កាន់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង COVID-19​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូ​ហាន​

​ករណី​ឆ្លង​ថ្មី​កាលពី​ថ្ងៃអាទិត្យ​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិន​កើន​ដល់​៨០.៧៣៥​នាក់​។​

​កាលពី​ថ្ងៃអាទិត្យ​ ចិន​ក៏​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ទាប​បំផុត​២២​នាក់ ក្នុងនេះ​២១​នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ។​តួលេខ​នេះ​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​​វីរុស​នៅ​ចិនដីគោក​កើន​ដល់​ ៣.១១៩​នាក់​។​

​នៅពេល​ចិន​ហាក់​ទទួលជោគជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូណា​វីរុស ពួក​មន្ត្រី​បាន​អះអាងថា ពួក​មន្ត្រី​អឺរ៉ុប​បាននិងកំពុង​ទាក់ទង​ជាមួយ​សម​ភាគី​ចិន ដើ​​ម្បីស​ហការ​គ្នា​ប្រយុទ្ធ​នឹង​វីរុស​នេះ​។​ចិន​បាន​ណែនាំ​និង​ចែករំលែក​បទពិសោធន៍​ជាមួយ​មន្ត្រី​និង​អ្នកជំនាញការ​អឺរ៉ុប​។​

​សូមបញ្ជាក់​ថា ក្រោយ​ការ​មក​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូណា​វីរុស​នៅ​ចិន​អស់​៩​ថ្ងៃ ប្រធាន​ក្រុម​បេសកកម្ម​ចម្រុះ​នៃ​អ្នកជំនាញការ​អង្គការ​សុខភាព​អំពី​COVID-19​លោក​ប្រ៊ូស អាយ​វ៉ាត បាន​និយាយថា​ ​លោក​ចាប់អារម្មណ៍​និង​សរសើរ​វិធី​គ្រប់គ្រង​ការផ្ទុះ​ជំងឺនេះ​ជា​ប្រព័ន្ធ​បែប​ថ្មី​របស់​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​អ្នក​ជំងឺជា​និង​ចេញពី​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នៅ​ក្រុង​វូ​ហាន កាលពី​ថ្ងៃ​០៧​មីនា​។​មន្ទីរពេទ្យ​នេះ​បិទ​ឈប់​ទទួល​អ្នក​ជំងឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា ដោយសារ​​អ្នក​ឆ្លង​ធ្លាក់ចុះ​ស្ទើរ​សូន្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...