​OPPOFindX2Proដែល​ទ្រទ្រង់​បច្ចេកវិទ្យា​5G មកដល់​ទីផ្សារ​កម្ពុជា​

195
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រោយ​ពេលដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ថា​ជា​ម៉ាក​ទូរស័ព្ទ​ដែលមាន​ការលក់​ដាច់ និង មាន​អ្នកគាំទ្រ​ច្រើនជាងគេ​នៅ​កម្ពុជា ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO បានដាក់​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​OPPOFindX2Pro​ដែល​ទ្រទ្រង់​បច្ចេកវិទ្យា​5G​លើកដំបូង​របស់ខ្លួន នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៧ មីនា ឆ្នាំ​២០២០​។​

​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ស៊េរី​ថ្មី OPPOFindX2Pro​ដែល​បំពាក់​នូវ​កាមេរ៉ា​ទំនើប​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង អេក្រង់​ឈានមុខ​នេះ​មានតម្លៃ ១.២៩៩​ដុល្លារ ដែល​អតិថិជន​អាច​កុម្ម៉ង់​ទិញ​បាន​ចាប់​ពីថ្ងៃ​៨​មីនា ដែល​ចំ​ទិវា​សិទ្ធិនារី​អន្តរជាតិ​។​ជាមួយនឹង​ការរីកចម្រើន​ប្រព័ន្ធ​បណ្តាញ​Network​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​5G​អ្នកប្រើប្រាស់​អាច​ទទួល​បាន​មាតិកា​កាន់តែ​រហ័ស​ទាន់​ចិត្ត​។​ប៉ុន្តែ​ពួកគេ​ចង់បាន​មាតិកា​ដែលមាន​គុណភាព​ខ្ពស់ជាង​នេះ​។​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​OPPOFindX2Pro​នឹង​ជួយ​ឱ្យ​ការរស់នៅ​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរឡើង​។

​លោក​រី​ន​ពេជ្រ​មុនី​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​OPPO​បានឱ្យដឹងថា​”ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ដ៏​ទូលំទូលាយ​ដល់​អ្នកប្រើប្រាស់​របស់​យើង​OPPO​កំពុង​ច្នៃប្រឌិត​ថ្មី​គ្រប់ផ្នែក​នៃ​ផលិតផល​របស់​យើង​។​ចាប់ពី​អេក្រង់​កាមេរ៉ា​ថតរូប​ថាមពល​ថ្ម​និង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​និង​ការ​រចនា​រូបរាង​។​ភាពច្បាស់​ដំណើរការ​រលូន​ឥត​ទាក់​និង​កម្រិត​បង្ហាញ​មាន​ស្តង់ដារ​របស់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​OPPOFindX2​នឹង​ផ្តល់នូវ​អន្តរ​កម្ម​ចល័ត​និង​បទពិសោធន៍​ដ៏​ថ្មីស្រឡាង​នៅក្នុង​យុគសម័យ​5G” ។

ស្មា​ត​ហ្វូ​ន​FindX2Pro​មាន​អេក្រង់​កោង​លាត​គ្មាន​គែម​កម្រិត​កំពូល​120​ហឺត​RefreshRate​មាន​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក 1​ពាន់​លាន​ពណ៌ ងាយស្រួល​សម្រាប់​ទស្សនា​វីដេអូ​ខ្សែភាពយន្ត​ព័ត៌មាន​ឬ​លេង​ហ្គេម​ដោយ​ពុំ​ចាំបាច់​ភ័យព្រួយ​បញ្ហា​ឈឺភ្នែក​ព្រោះ​អេក្រង់​របស់​វាទ​ទួលបាន​វិញ្ញាបនបត្រ​ផ្នែក​សុខភាព​ភ្នែក​ជា​ផ្លូវការ​ពី​ស្ថាប័ន​ភ្នែក​ដែលមាន​បទពិសោធន៍​ជិត 150 ឆ្នាំ​របស់​ប្រទេស​អាល្លឺម៉ង់ TÜV Rheinland កាមេរ៉ា​មុខ​ទម្លុះ​អេក្រង់ ទំហំ 32MP ជាមួយនឹង​បច្ចេកវិទ្យា​AIBeauty​ថតរូប​វីដេអូ​ស្អាត​កប់​សារី​មិន​ខ្លាច​ថតរូប​ស៊ែ​ល​ហ្វី​ពេលយប់​ជាមួយនឹង Ultra Night Selfie និង​វីដេអូ​ព្រាល​ផ្ទៃ​ក្រោយ Video Bokeh​។​

​ផ្នែក​ខាងក្រោយ​នៃ​OPPOFindX2Pro​ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ពីរ​ពណ៌​គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន​, ការពារ​ទឹក និង ប្រេង​, ទន់​រលោង ប្រកបដោយ​ឧត្តមភាព មាន​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​មេមាន​ទំហំ ៤៨​មេ​ហ្គា​ភី​កសែ​ល ជា​កាមេរ៉ា​លំដាប់​អាជីព​12bit(​ប៊ីត​)​ប្រើប្រាស់​សេន​ស័​រ​SonyIMX689​ឈានមុខ​គេ បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ​(OIS+EIS)​អាច​ផលិត​រូបភាព​ច្បាស់​ស្អាត​ល្អ​នៅពេល​យប់​និង​ថត​វីដេអូ HDR ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការ​កុង​ពន្លឺ កាមេរ៉ា​ទី​2 ទំហំ 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អាច​ថតរូប​បែប Macro និង ប្លង់​ទូលាយ 120​ដឺ​ក្រេ មាន​ស្ថេរភាព ទប់​លំនឹង​ល្អឥតខ្ចោះ និង កាមេរ៉ា​ទី​3 ទំហំ​13​មេ​ហ្គា​ភិ​ក​ស៊ែ​ល ជា​មេ​រ៉ា​ហ្សូ​ម​បាន​ប្រវែង​វែង 10x Hybrid Zoom និង 60x Digital Zoom​។​

OPPO Find X2 Pro ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អមដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60​ភាគរយ​)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6​ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេង​បែប Stereo ពិ​រោះ​រណ្តំ​ចិត្ត​។

​លោក​រី​ន​ពេជ្រ​មុនី​បានឱ្យដឹង​ទៀតថា​៖​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​OPPOFindX2Pro​គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​5G​។​វា​ជាការ​លាតត្រដាង​នូវ​ភាពល្អ​ឥតខ្ចោះ​នៃ​ទូរស័ព្ទ​ជំនាន់​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន OPPO ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២០​។ OPPO Find X2 Pro មានតម្លៃ​ត្រឹមតែ ១២៩៩​ដុល្លារ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាចធ្វើ​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី ០៨ មីនា ដល់​ថ្ងៃទី​២១ មីនា ២០២០ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ