Home ព័ត៌មានអន្តរជាតិ ក្រុមអ្នកដើរក...

ក្រុមអ្នកដើរក្បួនតវ៉ានៅទិវាសិទ្ធិនារីអន្តរជាតិក្នុងប្រទេសប៉ាគីស្ថានត្រូវគេគប់នឹងដុំថ្មនិងវាយនឹងរំពាត់

ក្រុមអ្នកតវ៉ា នៅទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងប្រទេសអភិរក្សនិយមជ្រុលប៉ាគីស្ថានកាលពីថ្ងៃអាទិត្យទី៨មីនា បានរងការវាយប្រហារដោយដុំថ្មនិងរំពាត់ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ចលនាតវ៉ានៅក្នុងសង្គមមួយ ដែលស្ត្រីនៅតែត្រូវគេសម្លាប់នៅក្រោមច្បាប់សម្លាប់ដើម្បី “កិត្តិយស”។

ក្នុងអំឡុងពេលហែក្បួននៅក្នុងរដ្ឋធានី ក្រុមអ្នកតវ៉ាអ៊ីស្លាមមួយក្រុមទៀតបានគប់ដុំថ្មនិងវាយនឹងរំពាត់ទៅលើក្រុមបាតុករការពារសិទ្ធិស្ត្រី ដោយបណ្តាលឱ្យរបួសមួយចំនួន និង បង្ខំឱ្យមនុស្សជាច្រើនស្វែងរកកន្លែងការពារខ្លួន មុនពេលប៉ូលិសធ្វើអន្តរាគមន៍។

ភាពតានតឹងបានកើនឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៅពេលស្ត្រីនិងបុរសប្រហែល ១.០០០ នាក់បានប្រមូលផ្តុំគ្នាដើម្បីទាមទារសិទ្ធិបន្តពូជនិងសិទ្ធិផ្សេងៗទៀត។ ពួកគេកាន់ស្លាកសញ្ញានានាសរសេរថា “ធ្វើជាបុរសត្រូវគាំទ្រស្ត្រី” និង “តោះយើងនាំគ្នាប្រឹងប្រែងដើម្បីថ្ងៃមួយដែលស្ត្រីអាចដើរតាមដងផ្លូវមានអារម្មណ៍សុវត្ថិភាព”។

ការហែក្បួនតវ៉ានេះបានបញ្ចប់នៅសួនមួយ ខណៈបាតុករអ៊ីស្លាមនិយម “ប្រឆាំងនឹងស្ត្រី” ដាច់ដោយឡែកមួយក្រុមទៀត បានលើកបដាធំមួយសរសេរថា “យើងសូមអះអាងថាមានតែអ៊ីស្លាមប៉ុណ្ណោះដែលផ្តល់សិទ្ធិដល់ស្ត្រី”។

ការតវ៉ាតទល់គ្នានេះត្រូវបានបំបែកដោយប៉ូលិសនិងរនាំងដែក៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...