Home ព័ត៌មានអន្តរជាតិ ករណីឆ្លងវីរុស...

ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកកើនឡើងដល់ ៥០០ នាក់ ខណៈត្រាំនិយាយការពារ ការឆ្លើយតបរបស់គាត់

ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកដែលបានបញ្ជាក់ បានកើន ឡើងដល់ ៥០០ នាក់កាលពីថ្ងៃអាទិត្យទី៨មីនា រួមទាំងករណីស្លាប់ ២ នាក់ទៀត ខណៈប្រធានាធិបតីដូណាល់ត្រាំនិយាយការពារការឆ្លើយតប “ប្រកបដោយការ សម្របសម្រួលយ៉ាងល្អឥតខ្ចោះ” របស់រដ្ឋបាលគាត់ចំពោះការរីករាលដាល នៃជំងឺនេះ។

ការកើនឡើងនៃករណីឆ្លងវីរុសនេះបានកើតឡើង ខណៈក្រុមគ្រូពេទ្យបាន ធ្វើដំណើរ ទៅកប៉ាល់ទេសចរណ៍មួយនៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ដើម្បីរៀបចំឱ្យអ្នកដំណើរចុះពីកប៉ាល់ និង ព្រឹទ្ធសមាជិក លោក ថេត គ្រូស បានដាក់ខ្លួនឯងដាច់ដោយឡែក បន្ទាប់ពីចាប់ដៃជាមួយអ្នកឆ្លងវីរុសម្នាក់។

រដ្ឋចំនួន ៣០ របស់សហរដ្ឋអាម៉េរិកបានរងគ្រោះដោយសារវីរុសកូរ៉ូណា​ ដោយរដ្ឋអូរីហ្គិន ក្លាយជារដ្ឋចុងក្រោយគេប្រកាសអាសន្ន ហើយប្រជាជន ៦០ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ានិងរដ្ឋញូវយ៉កកំពុងស្ថិតក្នុងវិធានការទប់ស្កាត់វិបត្តិ។

ករណីស្លាប់ ២ នាក់ទៀត ដែលជាប់ទាក់ទងនឹងមណ្ឌលថែទាំមនុស្សចាស់ដែល ញាំញីដោយវីរុសកូរ៉ូណានៅក្បែរទីក្រុងស៊ីអាថល ត្រូវបានរាយការណ៍កាលពីថ្ងៃ អាទិត្យ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ២១ នាក់។

នៅក្នុងសារ Twitter មួយកាលពីព្រឹកថ្ងៃអាទិត្យ លោកត្រាំ ដែលគេចោទប្រកាន់ ថាផ្តល់ព័ត៌មានមិនពិតអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានស្តីបន្ទោសសារព័ត៌មាន ថាព្យាយាមធ្វើឱ្យរដ្ឋាភិបាលរបស់លោក “មើលទៅអាក្រក់”។

លោកបានសរសេរថា “យើងមានផែនការសម្របសម្រួលនិងល្អិតល្អន់បំផុត នៅឯសេតវិមានសម្រាប់ការវាយប្រហាររបស់យើងលើវីរុសកូរ៉ូណា។ យើងបានធ្វើចំណាត់ការយ៉ាងឆាប់បំផុតដើម្បីបិទព្រំដែនចំពោះតំបន់មួយចំនួន ដែលជាការធ្វើបានល្អបំផុត។ សារព័ត៌មានក្លែងក្លាយកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចទៅរួចដើម្បីធ្វើឱ្យយើងមើលទៅអាក្រក់។ ពិតជាសោកស្តាយមែន”៕ ដោយ៖ កញ្ញាដាលីស/Ha

ស្ត្រីម្នាក់គ្រវីដៃពីលើកប៉ាល់ Grand Princess ខណៈមនុស្ស២១នាក់ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅលើនោះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...