ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំព្រោះថាផលល្អៗកំពុងរង់ចាំនិងហុចមកឱ្យគួរជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះ វិញយ៉ាងស្រួលចិត្តផងដែរ។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។ទាំងស្ត្រីបុរសលោកអ្នកគប្បីធ្វើ បុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាគួរជាទីពេញចិត្ត៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានសុខដុមល្អហើយការ ប្រកបការងារអ្វីមានការរីកលូតលាស់សន្សឹមៗហើយទោះធ្វើអ្វីៗក៏តែងហុចផ្លែផ្កាមកវិញគ្រាន់កក់ក្តៅជានិច្ច។ សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វី ក៏មិនអាចធ្វេសប្រហែសឬធ្វើដោយក្តីក្តៅ ក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយទៅរួច។
ចំណែកសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងមានភាពចុះសម្រុងគ្នាល្អណាស់ដែរ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់នោះងាយយាយីណាស់ផង។ ចំណែក អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានផលល្អនិងមិនល្អនៅលាយឡំគ្នាហេតុនេះបើទោះបីធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះមានច្រើនត្រូវឆ្លងកាត់ផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃ មិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាដែលធ្លាក់ជ្រៅឬជួបបញ្ហាលំបាកប៉ុនណាបើចេះពុះពារនោះក៏តែងទទួលបានផលមកវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាប្រពៃ ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ការ សម្រេចចិត្តអ្វីមួយព្រោះថាផលល្អៗនឹងហុចឱ្យគ្រាន់ជាទីពេញចិត្តផង។ក្នុងពេលនេះដែរការប្រកបការងារអ្វីក៏ដោយបើលោកអ្នកតាំចិត្តនិងព្យាយាមនោះផលល្អៗនិងតាមហុចឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសមហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមចំពោះគ្នាណាស់ដែរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថា ដំណើរជីវិតល្អប្រសើរបន្តិចវិញ ហេតុនេះទោះធ្វើអ្វី ក៏តែងមានការចម្រើនលូតលាស់និងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្នុងថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខ ក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះបីការងារតូចធំដែលលោកអ្នកបំពេញបើមានការខិតខំពុះពារនោះផលសម្រេចតែងហុចឱ្យមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារឡើយដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែល នាំឱ្យខូចអនាគតដោយប្រការណាមួយនាគ្រាខាងមុខ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះអារម្មណ៍ភ្លឺថ្លាហើយទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កានៅគ្រាក្រោយវិញ។នៅថ្ងៃនេះដែរតែងហុចផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារឬចាប់ផ្តើមធ្វើអ្វីមួយផង។ការប្រកបការងារមានការចម្រើនលូតលាស់និងមានភាពសុខដុមដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវ គោកផ្លូវទឹកឬផ្លូវអាកាសក្តីមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចាក់ទឹកមិនលិចឡើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជ អាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយ វាយអញ្ចឹងដែរ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វាអាពាហ៍ពិពាហ៍៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗហើយធ្វើអ្វីក៏ទទួលផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅមានភាពងាយប្រេះស្រាំជាមួយក្រុមមនុស្សនៅជុំវិញខ្លួនផងគប្បីមានការប្រយ័ត្ន ប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពតែលតោលនិងអស់សង្ឃឹមច្រើន៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចប្រកបការងារដោយមានការរីកលូតលាស់សន្សឹមៗប៉ុន្តែយ៉ាងណាត្រូវប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមគ្រួសាររស់។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការងាយទាំងផ្អែមល្ហែមនិងងាយទាំងបែកបាក់៕