ភ្នំពេញ៖ ទិវាការស្តាប់ឮកម្ពុជាលើកទី៥ ប្រធានបទឆ្នាំនេះគឺ “ការស្តាប់ឮដើម្បីជីវិតចូរកុំ អោយភាពថ្លង់កំណត់ព្រំដែនលោកអ្នក” ដើម្បីអនុញ្ញាតអោយអ្នកបាត់បង់ស្តាប់ឮអាចធ្វើការ អន្តរាគមន៍ បានសមស្រប និងទាន់ពេលវេលា ព្រមទាំងជំរុញអោយពួកគាត់បន្តទទួលបាន ការសិក្សាអប់រំ ដើម្បីមានឱកាសទទួលបានការងារ និងអាចប្រាស្រ័យទាក់ទងជាមួយ មជ្ឈដ្ឋានជុំវិញខ្លួន។

លោក ជា សិរី ស្ថាបនិកមូនិធីរក្សាកុមារ បានថ្លែង ក្នុងទិវាការស្តាប់ឮ កម្ពុជាលើក៥ នាព្រឹក ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២០ ថា ៖ កន្លងមក មូលនិធិរក្សាកុមារគាំទ្រថវិកា និងសហការរៀបចំ ទិវាការស្តាប់ឮ កម្ពុជា បានចំនួន ៤ ដងរួចមកហើយជាមួយអង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ដោយកាលពីឆ្នាំ២០១៩ ទិវាការស្តាប់ឮកម្ពុជា បានប្រារព្ធឡើងក្រោមប្រធានបទ “សូមត្រួត ពិនិត្យការស្តាប់ឮរបស់លោកអ្នក” ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់នៃការ កំណត់អត្តសញ្ញាណ និងការធ្វើអន្តរាគមន៍ អោយបានទាន់ពេលវេលាចំពោះការបាត់បង់ការ ស្តាប់ឮ។ ផ្សព្វផ្សាយការយល់ដឹង លើកកម្ពស់ការថែទាំត្រចៀកនិងការស្តាប់ឮ និងការយល់ ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮដែលនឹងជះឥទ្ធិពលអវិជ្ជមាន លើសុខភាពផ្លូវកាយ ផ្លូវចិត្ត ការអប់រំ និងឱកាសការងារ សម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។
លោកស្រី ស្ថាបនិកមូលនិធិរក្សាកុមារ បានបន្ថែមថា ៖ យោងតាមស្ថិតិរបស់អង្គការសុខភាព ពិភពលោក បានបង្ហាញថា ជាង៥ភាគរយ ឬ ៤៦៦ លាននាក់ នៃចំនួនប្រជាជនលើពិភព លោក បានបាត់បង់ការស្តាប់ឮ (ដោយក្នុងនោះមនុស្សពេញវ័យ ៤៣២ លាននាក់ និងក្មេង ៣៤ លាននាក់)។ ទន្ទឹមនេះ ចំនួននៃពិការភាព ដោយសារការបាត់បង់ការស្តាប់ឮនោះ នឹងកាត់បន្ថយ នៅពេលដែលជាពលរដ្ឋម្នាក់ៗ ដែលបាត់បង់ការស្តាប់ឮទទួលបានចំណេះ ដឹងពីការប្រើប្រាស់ឧបករណ៍ជំនួការស្តាប់ឮ ក៏ដូចជាការទទួលបានឧបករណ៍ជំនួយ ការស្តាប់ឮផងដែរ។

លោកស្រី ស្ថាបនិក បានបញ្ជាក់ថា បញ្ហាប្រឈមនានា ដែលកើតឡើងចំពោះមនុស្សថ្លង់ គឺមានដូចជា ១. តំលៃខ្ពស់នៃឧបករណ៍ជំនួយសម្លេង និង ឧបករណ៍ផ្សាំសោធសម្លេង ថ្ម និងសេវាថែទាំឧបករណ៍ទាំងនេះ។ ២. កង្វះខាតធនធានមនុស្ស និងសេវាកម្មនានា។ ៣. ការយល់ដឹងនៅមានកម្រិតនៅឡើយ អំពីផលប្រយោជន៍នៃការស្តានីតិសម្បទា ស្តាប់ឮ។ ទី៤. ការមាក់ងាយដោយសារការបាត់បង់ការស្តាប់ឮ និងការប្រើឧបករណ៍ជំនួយសម្លេង។
លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ក្នុងទីវានេះដែរថា ទីវាការស្តាប់ ឮកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦ មក ដោយបានការគាំទ្រថវិកាពីមូនិធិ កុមារ និងសហការរៀបចំជាមួយ អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ដោយកម្មវិធីនេះកាន់តែ ទទួលបានការគាំទ្រ និងចូលរួមពីគ្រប់ភាគីជាប់ពាក់ព័ន្ធ សំដៅផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ ការថែទាំត្រចៀក និងការស្តាប់ឮ ព្រមទាំងការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាក នៃការបាត់បង់ ការស្តាប់ឮនៅប្រទេសកម្ពុជា។
លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បន្តថា នៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា យើង ចំពោះការបាត់បង់ការស្តាប់ឮ ដូចជាការទទួលបាននូវឧបករណ៍ជំនួយសម្លេងនៅមាន កម្រិតនៅឡើយ ដូច្នេះការធ្វើអន្តរាគមន៍ដំបូង គួរតែធ្វើឡើងតាមរយៈប្រព័ន្ធសុខាភិបាល។ ការរស់នៅជាមួយពិការភាព ដោយបាត់បង់ការស្តាប់ឮ ដែមិនទទួ់បានការព្យាបាលនោះ លោកអ្នកនឹងបាត់សម្លេង និងពាក្យសំខាន់ៗជាច្រើន ដោយមិនដឹងខ្លួនហើយការបាត់បង់ការ ស្តាប់ឮ ធ្វើអោយយើងលំបាកនិងនឿយហត់ នៅពេលធ្វើការសន្ទនានិងធ្វើការទំនាក់ទំនង គ្នាក្នុងសង្គម។ ការបាត់បង់ការស្តាប់ឮអាចធ្វើអោយមានភាពតានតឹងផ្លូវចិត្ត ជំងឺភ្លេចភ្លាំង ការយល់ច្រលំ និងការរារែកចិត្ត៕ ដោយ៖ បូរិន
