Home ព័ត៌មានជាតិ សង្គម ប្រពន្ធ​បុរស​...

ប្រពន្ធ​បុរស​ជនជាតិខ្មែរ​ដែល​ឆ្លង Covid-19 នៅ​ខេត្តសៀមរាប អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ភ័យ​ស្លន់ស្លោ ពេក ក្រោយ​ធ្វើតេស្ត​លទ្ធផល​អវិជ្ជមាន

ដោយ​: គូលែន / សៀមរាប​: ប្រពន្ធ និង​សមាជិកគ្រួសារ​២​នាក់​ទៀត របស់​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ដែល​ឆ្លង Covid-19 នៅ​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ បាន​បង្ហោះ​វីដេអូ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូមកុំ​ជ្រួលច្របល់​ខ្លាំងពេក​ជាមួយ​ជំងឺ Covid-19 នេះ​ ព្រោះថា សូម្បី​រូបគាត់​នៅ​ផ្ទាល់​ជាមួយ​ប្តី ដែលជា​អ្នក​ឆ្លង​ជំងឺ​នេះក៏​មិន​ចម្លង ប៉ុន្តែ​ក៏​មិនត្រូវ​ធ្វេសប្រហែស ភ្លេច​ធ្វើ​អនាម័យ​នោះទេ​។​

​ការ​ចេញមក​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំង​បីនាក់ ត្រូវបាន​ធ្វើតេស្ត​រួចរាល់ ហើយ​លទ្ធផល​បញ្ជាក់ថា ពួកគាត់​គ្មាន​ផ្ទុក​វីរុស Covid-19 នោះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​និយាយថា ជាមួយគ្នានេះ អ្នក​ទាំង​៣​នាក់ ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​សៀ​បរាប ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំងចំពោះ​សុខភាព​របស់​ពួកគាត់​។​

​ប្រពន្ធ​បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ​ដែល​ឆ្លង Covid-19 បាន​និយាយថា «​ខ្ញុំ​ចង់​ប្រាប់​ដល់​បងប្អូន​ទាំងអស់គ្នា កុំ​មានការ​ភិតភ័យ ឬក៏​ស្លន់ស្លោ​ខ្លាំង តែ​ត្រូវ​ចេះ​ការពារ​រៀងៗ​ខ្លួន។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀ​មរាប ក្រសួងសុខាភិបាល និង​ក៏​សូម​អរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជួយ​ស្វះស្វែង​យកចិត្តទុកដាក់​ជ្រោមជ្រែង យ៉ាងខ្លាំង​ចំពោះ​គ្រួសារ​នាង​ខ្ញុំ​»​។​

​សូមជម្រាបថា លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០​នេះ​ថា សមាជិក​៣​នាក់ ដែលជា​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិខ្មែរ អាយុ​៣៨​ឆ្នាំ បានធ្វើ​តេស្ត​ស្វែងរក​ជំងឺ Covid-19 រួចហើយ ដោយ​លទ្ធផល​អវិជ្ជមាន បានសេចក្តីថា អ្នក​ទាំង​៣​នាក់​មិនមាន​ផ្ទុះ​វីរុស Covid-19 នោះឡើយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...