Home កីឡា វ៉ែន ហុង​ជី​វ...

វ៉ែន ហុង​ជី​វ៉ុ​ង និង រិ​ន សារ​ដ្ឋ ប្រជែង​បាន​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K Cement នា​យប់​ថ្ងៃទី​៧ មីនា បាន​ឈានដល់ វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​ហើយ ដែល​វគ្គ​នេះ ជា​វគ្គ​ប្រជែង​យក​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ អ្នក​ប្រដាល់ ខាំ សាបាន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​ខ្ទាត​ចេញពី​ការប្រកួត បន្ទាប់ពី​ប្រកួត​ចាញ់ អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ដោយ​ពិន្ទុ ទាំង​មិន​អស់ចិត្ត​នោះ ។ សាបាន ជា​អ្នក​ប្រដាល់ ជំនាន់​ក្រោយ​ទេ ហើយ​នៅមុន​ពេល​ប្រកួត គេ​បាន​និយាយថា គេ​នឹង​ចាប់ផ្ដើម​វ៉ៃ តាំងពី​ទឹក​ទី​១ ទៅ​តែម្ដង ។​

ទិដ្ឋភាព​ប្រកួត​

​ពិតជា​ដូច​មាត់​គេ និយាយ​មែន គ្រាន់តែ​ស្នូរ​ជួង នៃ​ការចាប់ផ្ដើម នៃ​ទឹក​ទី​១ គេ​ចាប់ផ្ដើម​វាយប្រហារ លើ​សារ​ដ្ឋ​មែន ។ សារ​ដ្ឋ ដែលមាន​បទពិសោធន៍ ច្រើនជាង​នោះ គេ​មិន​លោតកញ្ឆេង តាម​សាបាន​ឡើយ គឺ​គេ​វ៉ៃ​មួយៗ ហើយ​ពេល​គេ បញ្ចេញ​អាវុធ​ម្ដងៗ ចំ​គោលដៅ​បានល្អ​ជាង​។ ចំពោះ សាបាន គេ​បានត្រឹមតែ​ធ្វើ​ឲ្យ សារ​ដ្ឋ ខាតបង់​កម្លាំង ដោយសារតែ ការវាយលុក របស់គេ​តែប៉ុណ្ណោះ ។​

​ដោយ​ការប្រកួត​មានតែ ៣ ទឹក​នោះ បន្ទាប់ពី​ប្រកួត​ចប់​ទឹក សារ​ដ្ឋ បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ​។ សារ​ដ្ឋ ដណ្ដើមបាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ចំពោះ ខាំ សាបាន ខ្ទាត​ចេញពី​ការប្រកួត តែត្រឹម​នេះ ។​

ទិដ្ឋភាព​ប្រកួត​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​នេះដែរ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ប្រជែង បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ បន្ទាប់ពី​យកឈ្នះ អ្នក​ប្រដាល់ មកពី​ខេត្តបាត់ដំបង ដូចគ្នា​គឺ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ។​

​សម្រាប់​ជំនួប រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ក៍​ហ៊ាន​និយាយ​ទុក​មុន​ថា ណា​ម ម៉ូ​រ៉ា​ក់ មិនអាច​ឈ្នះ វ៉ែន ហុង​ជី​វ៉ុ​ង​ដែរ ។ ដូចជា​ការគិត​ទុក​មែ​ន ជំនួប​នេះ ទោះបី ណា​ម ម៉ូ​រ៉ា​ក់ ទប់ទល់​បាន ទាល់តែ​ចប់​ទឹក​ទី​៣ មែន តែ​ក្នុង​ការប្រកួត ៣ ទឹក ជី​វ៉ុ​ង មានប្រៀប​លើ ម៉ូ​រ៉ា​ក់ ទាំង ៣ ទឹកតែ​ម្ដង ។​

​ណា​ម ម៉ូ​រ៉ា​ក់ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ចំពោះ វ៉ែន ហុង​ជី​វ៉ុ​ង ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គេ​ត្រូវ​ជួប​ជាមួយ រិ​ន សារ​ដ្ឋ ។ អ្នកឈ្នះ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ ចំពោះ​អ្នកចាញ់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា ត្រូវ​ប្រជែង​គ្នា ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ។​

ទិដ្ឋភាព​ប្រកួត​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ្នក​ប្រដាល់​ពូកែ​អួត របស់​កម្ពុជា យុគ យក្ស​ផ្លែ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ខាវ នៀវ (Khav Niev) ដោយ​ពិន្ទុ ។ ស្ថានភាព នៃ​ការប្រកួត យក្ស​ផ្លែ សម្រុកចូល​រហូត តែ​ចូល​ឲ្យ​គេ​វ៉ៃ​ប៉ុណ្ណោះ ។ យក្ស​ផ្លែ បានបង្ហាញ ពី​អំណួត របស់ខ្លួន ដាក់​គូប្រកួត តាមរយៈ​ការ​វ៉ៃ​ផង អា​វ៉ង់​ផង ដើម្បី​បញ្ជាក់ថា កម្លាំង​គេ​ខ្លាំងណាស់ ។ បន្ទាប់ពី​វ៉ៃ​ចប់​ទឹក​ទី​៥ អ្នក​ប្រដាល់​កម្ពុជា រូបនេះ អា​វ៉ង់​ទៀត តែ​នៅពេល​ប្រកាស​លទ្ធផល គេ​ទទួល​បរាជ័យ​សោះ នេះ​បាន​ចំ​ជា​អួត អត់​ប្រយោជន៍​មែន ។​

​ប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ សយ សុខ ក្លិប​ពន្លឺ​វិបុល ពេល​មិន​ដល់​មួយ​ទឹក​ផង ផ្ដួល​អ្នក​ប្រដាល់ អេ​លី​ត ណង​សាវ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ឲ្យ​សន្លប់ ក្រោក​លែងរួច ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ​ក្រសួងបរិស្ថ...

​ដោយៈ​បូព៌​ព្រឹក្ស​,​ដេប៉...

បុរស​ម្នាក់ មាន​ជំងឺសរសៃប...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​បុរស​ម្នាក់ រំល...

ដោយៈ ស​រិ​ទ្ធ/រតនគីរីៈ បុ...

អភិរក្ស​និង​ជួសជុល​ជណ្ដើរ...

​ដោយ​: គូលែន / ព្រះវិហារ​...