Home ព័ត៌មានអន្តរជាតិ មនុស្សរាប់ពាន...

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅអាស៊ីត្បិតមានការបារម្ភអំពីវីរុសកូរ៉ូណា

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនានានៅទូទាំងទ្វីបអាស៊ីសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃអាទិត្យទី៨មីនា ទោះបីជាការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍នានានៅក្នុងតំបន់ក៏ដោយ។

នៅប្រទេសចិន ដែលជាចំណុចកណ្តាលនៃការចម្លងមេរោគកូរ៉ូណា ដែលសម្លាប់មនុស្សជាង ៣.៥០០ នាក់និងឆ្លងជាង ១០០.០០០ នាក់នៅទូទាំងពិភពលោក ទូរទស្សន៍រដ្ឋ CCTV បានគូសបញ្ជាក់ពីការងាររបស់បុគ្គលិកពេទ្យស្ត្រីនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

ទោះបីមានការកើនឡើងការភ័យខ្លាចចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាកាន់តែអាក្រក់ឡើងក៏ដោយ ក៏ការដើរក្បួននៅតែបន្តធ្វើនៅក្នុងប្រទេសថៃឥណ្ឌូនេស៊ីនិងហ្វីលីពីន ខណៈស្ត្រីបានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងប្រទេសអភិរក្សនិយមជ្រុលប៉ាគីស្ថានដើម្បីទាមទារឱ្យមាន “សេរីភាព”។

ការរត់ម៉ារ៉ាតុងរបស់ស្ត្រីនៅឥណ្ឌាត្រូវបានផ្អាក ដោយសារការព្រួយបារម្ភអំពីវីរុសកូរ៉ូណា ខណៈនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី និយាយថា ស្ត្រីលេចធ្លោម្នាក់នឹងកាន់គណនីហ្វេសប៊ុករបស់គាត់នៅទិវាសិទ្ធិនារីអន្តរជាតិ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង កន្លែងដែលមនុស្សជាង៧.០០០នាក់ឆ្លងវីរុសកូរ៉ូណា ព្រឹត្តិការណ៍ជាច្រើនត្រូវលុបចោល។

លោកស្រី លី ជុងអ៊ុក រដ្ឋមន្ត្រីសមធម៌យ៉េនឌ័ររបស់កូរ៉េខាងត្បូង បាននិយាយក្នុងសារជាវីដេអូមួយថា “ទោះបីយើងមិនអាចរួមគ្នាដោយផ្ទាល់ក៏ដោយ ក៏ប៉ុន្តែចិត្តរបស់ពួកយើងដើម្បីទទួលស្គាល់សមភាពយ៉េនឌ័រគឺខ្លាំងក្លាយជាងពេលណាៗទាំងអស់”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...