Home កីឡា ក្លឹប Real Ma...

ក្លឹប Real Madrid បង្កើន​ចំណាប់អារម្មណ៍​លើ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ​

​តាម​ព័ត៌មាន​ថា ក្លឹប Real Madrid គ្រោង​នឹង​បង្កើន​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ខណៈពេល​មានការ​ប៉ាន់ប្រមាណ​កាន់​តែ​ខ្លាំង​ឡើង ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្លឹប Liverpool ក៏​នឹង​តាមឃ្លាំមើល​ស្ថានភាព​ទាក់ទិន​នឹង​កីឡាករ អឹម​បា​ប៉េ ផងដែរ ខណៈ ដែល​ក្លឹប​ហង្ស​ក្រហម​នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​។
​ ​
អឹម​បា​ប៉េ ដែល​រកបាន​៣០​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​នៅ​រដូវ​កាល​នេះ មាន​កិច្ចសន្យា​ជាមួយ​ក្លឹប PSG រហូតដល់​ឆ្នាំ​២០២២​។​
​ ​
ទោះបីជា​យ៉ាងណា កីឡាករ​វ័យ​២១​ឆ្នាំ​ដែលជា​ម្ចាស់​មេដាយមាស​វើ​ល​ខាប់​រូបនេះ មិន​សប្បាយ​ចិត្តនឹង​ក្លឹប​បច្ចុប្បន្ន​របស់ខ្លួន បន្ទាប់ពី​ទំនាក់ទំនង​មិនល្អ​ជាមួយ​អ្នកគាំទ្រ​។
​ ​
តាម​កាសែត​អេ​ស្ប៉ា​ញ​ឲ្យ​ដឹងថា អឹម​បា​ប៉េ ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) ពីរ​បី​លើក​មកហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...