Home កីឡា ខេ​វិ​ន ដឺ ប្...

ខេ​វិ​ន ដឺ ប្រា​ញ់ មិនទាន់​ច្បាស់​ក្នុងជំនួប​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និយាយថា កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) មិនទាន់​ច្បាស់​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត នៅ​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​កីឡាករ​រូបនេះ​មិនបាន​បង្ហាញមុខ អំឡុងពេល​ស៊ី​ធី​យកឈ្នះ​ក្រុម Sheffield ១-០ កាលពី​ថ្ងៃ​ពុធ​។​
​ ​
កីឡាករ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) រកបាន​១​គ្រាប់​គត់​នៅលើ​ទឹកដី Hillsborough ជួយ​ឲ្យ​ក្រុម​ស៊ី​ធី​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​ត្រូវ​ប្រឈម​មុខជា​ក្រុម Newcastle United ។ ប៉ុន្តែ​មានការ​កត់សម្គាល់​ដោយសា​តែ​អវត្តមាន បន្ទាប់ពី​បង្ហាញមុខ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ដោយ​យកឈ្នះ​លើ​ក្រុម Aston Villa កាលពី​ចុង​សប្តាហ៍​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា កីឡាករ​បែលហ្ស៊ិក​រូប​នេះ​មាន​អារម្មណ៍​មិន​ស្រួល នៅ​ចុងបញ្ចប់​នៃ​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Wembley ហើយ​បាន​អះអាងថា​ខ្សែបម្រើ​រូបនេះ មាន​បញ្ហា​របួស ដែល​ធ្វើ​ឲ្យ​មាន​ភាព​មន្ទិល​សម្រាប់​ដំណើរ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​បន្តថា “​គាត់​ដួល ហើយ​មាន​បញ្ហា​ខ្នង​។ យើង​មិនដឹង​តើ​ប្រើពេល​យូរប៉ុណ្ណា​ទេ​។ សង្ឃឹមថា នឹងមិន​ប្រើពេល​យូរ​ទេ​”​។​
​ ​
​ក្រុម​ស៊ី​ធី​អាច​រកបាន​ត្រឹមតែ​១​គ្រាប់​គត់​កាលពី​យប់​ថ្ងៃ​ពុធ បើទោះបីជា​គ្របដណ្តប់​លើ​ការប្រកួត​ភាគច្រើន​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...