Home ប្លែកៗ គេហទំព័រ​សិច ...

គេហទំព័រ​សិច កំពុង​សប្បាយ​កើប​លុយ​ពី​វីរុស​កូ​រ៉ូ​ណា​

​ពេលនេះ បណ្ដា​គេហទំព័រ​សិច​កំពុងតែ​កើប​លុយ​ពី​ការផ្ទុះ​ករណី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ Covid-19 ដោយ​គេហទំព័រ​ទាំងនោះ​បង្ហោះ​វីដេអូ​សិច​ព្រោងព្រាត ដែល​បង្ហាញ​ពី​មនុស្ស​រួមភេទ​ដោយ​ស្លៀក​ឈុត​ការពារ​ពុំ​ធ្លាប់មាន​។
​ ​
​វីដេអូ​សិច​ដែលមាន​ចំណងជើង​ថា “Deserted Wuhan” (​ក្រុង​វូ​ហាន ដែល​គេ​បោះបង់ចោល​) និង “TSA Agent Detains Woman Suspected of Coronavirus” (​ភ្នាក់ងារ TSA ឃុំខ្លួន​នារី ជាប់​សង្ស័យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​) ព្រមទាំង វីដេអូ​សិច​ជាច្រើន​ទៀត​បានបង្ហាញ​ព្រោងព្រាត លើ​គេហទំព័រ​នានា​។​
​ ​
ក្នុង​វីដេអូ​សិច​ទាំងនោះ តួអង្គ​ដែល​ស្លៀក​ឈុត​ការពារ ពាក់​ម៉ាស់ ឬ​ឯកសណ្ឋាន​គ្រូពេទ្យរួមរ័ក​យ៉ាង​រោលរាល​នៅ​កន្លែង ដែល​មើលទៅ​ដូច​នៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​។​

​គួររំឭកថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​នៅ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ ហើយ​រហូតមកទល់ ពេលនេះ​បាន​ចម្លង​ទៅ​មនុស្ស​រហូតដល់ ៩៥.០០០ នាក់​ក្នុងប្រទេស​ជាង ៨០ និង​បណ្ដាល ឱ្យ​មនុស្ស​ជាង ៣.២០០ នាក់​បាត់​បង់ជីវិត​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular