Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​កុង​ត...

​រថយន្ត​កុង​តឺន័​រដឹក​កុង​ប្លា​កេ​ក្រឡាប់​ផ្ងារជើង​នៅ​ផ្លូវជាតិ​លេខ​៣

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​FUSO កុង​តឺ​ន័​រ​មួយគ្រឿង​ដឹក​បន្ទះ​សន្លឹក​ក្តារ​កុង​ប្លា​កេ ក្រឡាប់​ផ្ងារជើងនៅតាម​ផ្លូវជាតិ​លេខ​៣​កំពុង​ឈូសឆាយ​ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ នៅភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រហូតដល់​ព្រឹក​ថ្ងៃទី​៩ ខែមីនា នៅ​មិនទាន់​លើកយក​ចេញ​ទៀត ។​

​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរ​ម៉ាក​FUSO​ពណ៌​បៃតង​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3E4751​ដឹក​បន្ទះ​សន្លឹក​ក្តារ​កុង​ប្លា​កេ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ពី​ជើង​ទៅ​ត្បូង​ ​លើផ្លូវ​កំពុង​ឈូសឆាយ ​ដល់​ចំណុច​ខាងលើ ក្រឡាប់​ផី​ង​តែម្តង តែ​មិន​បង្ក​ឱ្យ​យ​អ្នកណា​រងរបួស​ឡើយ​។​ដេក​លើផ្លូវ​ពេញ​មួយ​យប់​ទៅហើយ ដល់​ព្រឹក​ថ្ងៃទី​៩ នេះ​នៅ​មិនទាន់​ឃើញ​ម្ចាស់​ចាត់វិធានការស្ទូច​លើកយក​ចេញ​ទៀត ៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular