Home កីឡា ​អេ​លី​ត ភក្ដ...

​អេ​លី​ត ភក្ដី ផ្ដួល​ស៊ី យ៉ា​រ៉ា​ក់ ទឹក​ទី​២

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ការប្រកួត​ប្រដាល់​លើស​ង្វៀន ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​៧ មីនា អ្នក​ប្រដាល់​ជើង​ថ្មី កម្ពុជា អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល អ្នក​ប្រដាល់​ចំណូល​ថ្មី​ថៃ ស៊ី​ស យ៉ា​រ៉ា​ក់ (Sis Yasak) ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ។​

​នៅ​ទឹក​ទី​១ អ្នក​ប្រដាល់​ថៃ ហាក់ដូចជា​បញ្ចេញ​កែង​បានល្អ ក្នុងខណៈដែល​អេ​លី​ត ភក្ដី ខិតខំ​វាយប្រហារ ជើង​ក្រោម​នោះ ។ មកដល់​ទឹក​ទី​២ អេ​លី​ត ភក្ដី បាន​ប្ដូរ​របៀប​វ៉ៃ ដោយ​គេ​សាក​បញ្ចេញ​កណ្ដាប់ដៃ និង​ជង្គង់​វិញ​ម្ដង ។ ការប្ដូរ​ឥរិយាបទ ប្រកួត​នេះ ពិតជា​ធ្វើ​បានល្អ​មែន អ្នក​ប្រដាល់​កម្ពុជា រូបនេះ បាន​អុក​មួយ​ជង្គង់ ចំពោះ​បណ្ដាល​ឲ្យ ស៊ី​ស យ៉ា​រ៉ា​ក់ ចុក​រមួល ។​

​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ​ដែរ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ឈ្នះ អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ វី​ណៃ ឡេ​ក (Vinai Lek) ដោយ​ពិន្ទុ​ទាំង​លំបាក បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។​

ទិដ្ឋភាព​ប្រកួត​

​ទោះជា​យ៉ាងណា បន្ទាប់ពី​អាជ្ញាកណ្ដាល រាប់ ៨ ចប់​នោះ គេ​បន្ត​ការប្រកួត​បាន​ទៀត​។ ដោយ​ដឹងថា គូប្រកួត​ខ្សោយ​ពោះ​នោះ អេ​លី​ត ភក្ដី បញ្ចេញ​កណ្ដាប់ដៃ វាយ​សន្ធាប់​លើ​ពោះ បណ្ដា​l​ឲ្យ ស៊ី​ស យ៉ា​រ៉ា​ក់ សន្លប់​នៅ​ចុង​ទឹក​ទី​២ តែម្ដង ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ អ្នក​ប្រដាល់ ផាវ ភឿ​ត ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម ។ ឆូ​ន បួន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ខាំ មុន្នី​ពេជ្រ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។​

​ចំពោះ ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire ព្រឹក​ថ្ងៃទី​៨ មីនា អ្នក​ប្រដាល់​កម្ពុជា ឡុង ឡា ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ខំ​ស្កាត់​ពី​ភ្នំ​ដងរែក មក​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ផេ​ត ឆា (Phat Cha) ដោយ​ពិន្ទុ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular