រូបភាពផ្កាយរណបគួរឱ្យភ្ញាក់ផ្អើលទាំងនេះបង្ហាញពីឥទ្ធិពលគួរឱ្យភ័យខ្លាចនៃការផ្ទុះ ករណីវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូរ៉ូណា ឬ Covid-19 ដោយផ្លូវធំៗប្រែជាស្ងាត់ជ្រងំ ទីតាំងហែក្បួនធម្មយាត្រាដ៏ពិសិដ្ឋបំផុតក្នុងសាសនាអ៊ិស្លាម ត្រូវបានបិទនិងមន្ទីរពេទ្យថ្មីៗជា ច្រើនត្រូវបានបង្កើតឡើងព្រោងព្រាតក្នុងពេលដ៏ខ្លីនៅប្រទេសចិន។
រូបភាពទាំងនេះដែលបញ្ចេញដោយ Maxar ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសមានមូលដ្ឋាន នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បង្ហាញពីកន្លែងនានាដែលធ្លាប់តែមានមនុស្សច្រើន កុះកររាប់ចាប់ពីក្រុងបេក្កា ប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងកូម (Qom) ប្រទេសអ៊ីរ៉ង់ ដល់ក្រុងវូហាន និងប៉េកាំង ប្រទេសចិន ប្រែជាស្ងាត់ជ្រងំ ខណៈវីរុសកូរ៉ូណា កំពុងតែរាលដាលពេញពិភពលោក ៕ ប្រែសម្រួលៈ ខុម








