Home ព័ត៌មានជាតិ សង្គម អធិការដ្ឋាន​ន...

អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ទទួលបាន​សម្ភារៈ សម្រាប់​ជួយ​សម្រួល​ក្នុង​ការងារ​ចរាចរណ៍​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ទទួលបាន​សម្ភារៈ សម្រាប់​ជួយ​សម្រួល ក្នុង​ការងារ​ចរាចរណ៍ កាលពី​រសៀល​ថ្ងៃអាទិត្យ ១៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ លោក ឈិន ម៉ារ៉េត ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក យឹម លាង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​សង្កាត់​ច្រាំង​ចំរេះ​ទី​១​។​

​សម្ភារៈ និង​ថវិកា ដែល​ទទួលបាន​រួមមាន​៖ -​អាវ​ពន្លឺ ចំនួន ១០០ -​ភ្លើង​ពន្លឺ​ពាក់​លើ​ស្មា ចំនួន ៤៩ -​ខ្សែ​កញ្ចែ​ចំនួន​១០០ -​កញ្ចែ ចំនួន​១០០ និង​ថវិកា ចំនួន​៥​លាន​រៀល​ដល់​អធិការដ្ឋាន​ន​គ​របាល​ខណ្ឌឫស្សីកែវ ដើម្បី​ប្រើប្រាស់​សម្រាប់​ការងារ​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ក្នុងនាម​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ លោក​វរសេនីយ៍ទោ ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជៅ ជូន​ចំពោះ លោក​យឹម លាង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...