ទារកដែលទើបនឹងកើតរហូតដល់គេបានគ្រប់មួយខែគឺមានការលូតលាស់ខ្លាំងដោយទម្ងន់ គេនឹងឡើងខ្ពស់ចាប់ពី៧០០ក្រាម ដល់១០០០ក្រាម ដោយពេលដែលគេជិតបានមួយខែ ទម្ងន់គេនឹងឡើងដល់ប្រហែល៤គីឡូ។ ចំណែកឯកម្ពស់វិញអាចឡើងពី២ទៅ៣សង់ទីម៉ែត្រ។ ដូចនេះតើគេអាចស្តាប់ និងមើលបានឆ្ងាយឬទេ?
នៅពេលកូនកើតបានចំនួនមួយខែកូននៅមិនទាន់អាចមើលបានឆ្ងាយដូចមនុស្ស ពេញវ័យ នោះទេ ដោយគេអាចមើលបានត្រឹមវត្ថុដែលនៅឆ្ងាយពីគេចំនួនពី២០ដល់៣០ម៉ែត្រប៉ុណ្ណោះ។ ចំណែកឯការស្តាប់របស់កូនវិញគឺគេអាចស្តាប់លឺសម្លេងបេះដូងរបស់អ្នកម្តាយបានហើយ នៅពេលដែលគេលឺ គេនឹងនៅស្ងៀម ហើយមិនយំរករឿងឡើយគេអាចស្តាប់សម្លេងបេះដូង របស់អ្នកបានតាមរយៈពេលដែលអ្នកគេ។ម្យ៉ាងទៀតគេក៏អាចស្តាប់លឺសម្លេងដែលនៅឆ្ងាយ ពីគេចំនួនពី១០ទៅ១៥ម៉ែត្រដែរហើយនៅពេលដែលគេលឺគេនឹងងាកទៅទិសនៃសម្លេង នោះ។ ជាងនេះទៅទៀតគេអាចបែងចែកសម្លេងរបស់អ្នកដទៃនិងសម្លេងរបស់ម្តាយខ្លួនបាន ច្បាស់ណាស់៕ ដោយៈ health.com.kh
