Home ព័ត៌មានជាតិ នយោបាយ ចិន​រៀបចំ​នាវ...

ចិន​រៀបចំ​នាវា​ប្រាំពីរ​គ្រឿង​ដឹក​វត្ថុធាតុដើម​ផ្គត់​ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា​,​សម្តេច​នឹង​ទៅ​សៀមរាប​

សម្តេចតេជោហ៊ុនសែនៈចិន​រៀបចំ​នាវា​ប្រាំពីរ​គ្រឿង​ដឹក​វត្ថុធាតុដើម​ផ្គត់​ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា​,​សម្តេច​នឹង​ទៅ​សៀមរាប​

ដោយៈ​តារា​រិ​ទ្ធ​/​ពោធិសាត់ៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមីនា​នេះ​នៅ​ស្រុក​វាលវែង​ខេត្តពោធិសាត់​ថាស​ម្តេច​សូម​ជូន​ជា​ព័ត៌មាន​ដ៏​រីករាយ​សម្រាប់​កម្មករ​កម្មការិនី គឺ​មិត្ត​ចិន​បានរៀបចំ​នាវា ប្រាំពី​គ្រឿង​សម្រាប់​ដឹក​វត្ថុធាតុដើម​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​។​ថ្ងៃនេះ​ចាប់ផ្ដើម​ចូល​ជើង​ទីមួយ​ចំនួន​ប្រាំ​គ្រឿង​នៅ​កំពង់សោម​និង​ពីរ​គ្រឿង​ចូល​នៅ​ទីក្រុង​ហូជីមិញ​(​វៀតណាម​)​។​អ្នក​ដែល​ផលិត​នៅ​ស្វាយរៀង​គឺ​ដឹក​ពី​ហូជីមិញ​ជិត​ជាង​ការដឹកជញ្ជូន​ពី​កំពង់សោម ។
​សម្តេច​បន្តថា​ចិន​ឲ្យ​នាវា​ប្រាំពីរ​គ្រឿង​នេះ​នឹង​បន្ត​ដឹកនាំ​វត្ថុធាតុដើម​មក​ឲ្យ​កម្ពុជា​រហូតដល់​ខែឧសភា​។​

​សម្តេច​បន្តថា​កូ​រ៉ូ​ណា​បាន​ឆ្លង​ដល់​១០៩​ប្រទេស​។​អញ្ចឹងទេ​កម្ពុជា​យើង​បាន​ជួប​មួយ​ករណី​ហើយ​មុននេះ​ខ្ញុំ​បាន​និយាយ​ទាក់ទិន​នឹង​នាវា​វេ​ស្ទើ​ន​ដាម​។​ពេលនោះ​ដោយសារ​តែមាន​មនុស្ស​ផ្កាប់មុខ​ច្រើន​ជ្រុល​។​មិនមែន​ប្រជាជន​កម្ពុជា​ទេ​តែ​ពួក​អា​ផ្កាប់មុខ​វា​ថា​យើង​នាំ​ជំងឺ​ចូល​។​ខ្ញុំ​ថា​កូ​រ៉ូ​ណា​កើត​នៅ​ស្រុក​ខ្មែរ​រហូត ដល់​ថ្ងៃ​៣១​ខែកុម្ភៈ​ទើប​មាន​។ ខ្ញុំ​បាន​ព្យាករណ៍​ថា​វា​នឹង​មានមក ដល់​នៅពេល​ខាងមុខ​។​យើង​បាន​ព្យាករណ៍​ថា​វា​នឹង​អាចមកដ​ល់ហើយ​ខ្ញុំ​បាន​និយាយ​នៅ​សន្និបាត​ក្រសួងសុខាភិបាល​ឲ្យ​រៀបចំ​សេណារីយោ​។​ឥឡូវ​យើង​ចូល​សេណារីយោ​ទី​២​។​អ៊ី​ច៊ឹ​ង​គ្រាន់តែ​ជំងឺ​នេះ​មកដល់​ភ្លាម​រកឃើញ​ហើយ​យើង​ចាប់ផ្ដើម​ធ្វើការ​ប្រកាស​ដោ​យ​តម្លាភាព​បំផុត​ថា​មាន​ពលរដ្ឋ​កម្ពុជា​យើង​អាយុ​៣៩​ឆ្នាំ​ម្នា​ក់បាន​ឆ្លង​មេរោគ​នេះ​។​ក្នុង​ភាព​បន្ទាន់​នោះ​ខ្ញុំព្រះករុណាខ្ញុំ​បានប្រកាស​ឲ្យ​បិទ​សាលារៀន​នៅ​ទី​រួម​ខេត្តសៀមរាប​។​មកដល់ពេលនេះ​មាន​ជាង​១១០​សាលា​ត្រូវបាន​បិទ​។​ត្រូវបាន​បិទ​អង្គរ​សង្ក្រាន្ត​ដែល​ត្រូវ​រៀបចំ​ក៏ត្រូវ​បានឱ្យ​ផ្អាក​។​ជាមួយគ្នានេះ​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​គ្រូពេទ្យ​។​យើង​បាន​ប្រឹងប្រែង​យក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​។​ជាការ​ក្លាហាន​ណាស់​ដែល​ភរិយា​ក្មួយប្រុស​នេះ​បាន​ចេញមក​និយាយ​ប្រឆាំង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដោយបាន​បញ្ជាក់ថា​ខ្លួន​មិនបាន​ឃើញ​មាន​មេរោគ​កូ​រ៉ូ​ណា​ទេ​។​តែ​យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​ខ្លី​មួយ​នៅ​តំបន់​សៀមរាប​ពេលដែល​មានការ​ប្រុងប្រយ័ត្ន​។​ត្រូវ​យកចិត្តទុកដាក់​បំផុត​គឺ​កុមារា​កុមារី​ដែល​គ្នា​មិនដឹង​ពី​វិធី​ការពារ​ខ្លួន​។​
​សម្តេច​បន្តថា​សម្តេច​នឹង​ទៅ​សៀមរាប​ដើម្បី​មើល​ឲ្យ​ផ្ទាល់​កុំ​មានការ​ភ័យខ្លាច​ជ្រុល​។​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ័យខ្លាច​ច្រើន​ហួស​ព្រោះ​រហូតដល់​អ្នកខ្លះ​ទិញ​ទំនិញ​យកមក​ស្តុក​។​ឥឡូវ​ចាប់យក​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹកតែ​ម្ដង​អង្ករ​កំពុងតែ​លក់​មិន​ដាច់​ផង ។ សួរ​អ្នកទិញ​ៗយក​ទៅណា​?រត់​ទៅណា ?​។
​សម្តេច​បាន​បន្ត​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​និង​ថែទាំ​អនាម័យ​ខ្លួនប្រាណ ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...